រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក មានសុទិដ្ឋិនិយមចំពោះការចរចាពាណិជ្ជកម្មជាមួយចិន
បច្ចុប្បន្ននេះ សហរដ្ឋអាមេរិក និងចិនកំពុងផ្លាស់ប្តូរគ្នានៅក្នុងកម្រិតខ្ពស់បំផុត ហើយមានជំនួបជាច្រើនទាក់ទងនឹងពាណិជ្ជកម្មទ្វេភាគី។
នេះជាសេចក្តីប្រកាសដែលធ្វើឡើងដោយរដ្ឋមន្ត្រីលោក Scott Bessent ក្រសួងរតនាគារសហរដ្ឋអាមេរិក កាលពីថ្ងៃទី ១៥ ខែតុលា ក្នុងបរិបទនៃភាពតានតឹងកើនឡើង រវាងខឿនសេដ្ឋកិច្ចទាំងពីរទាក់ទងនឹងការនាំចេញរ៉ែកម្រ។
លោករដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកបានឲ្យដឹងថា ភាគីទាំងពីរក៏កំពុងធ្វើការចរចានៅខាងក្រៅកិច្ចប្រជុំប្រចាំឆ្នាំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោកផងដែរ។ លោកក៏បានកត់សម្គាល់ថា ប្រធានាធិបតីអាមេរិក លោក Donald Trump នៅតែមានគម្រោងជួបជាមួយប្រធានរដ្ឋចិន លោក Xi Jinping នាពេលខាងមុខនេះ។
មុននោះ លោករដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិកបានឲ្យដឹងថា វិធានការដាក់ពន្ធបន្ថែមលើប្រទេសចិននឹងមិនចូលជាធរមានរហូតដល់ថ្ងៃទី ១ ខែវិច្ឆិកា តាមនោះ ទុកចំហលទ្ធភាពថា ស្ថានភាពអាចនឹងផ្លាស់ប្តូរអាស្រ័យលើការវិវឌ្ឍន៍នៃកិច្ចសន្ទនារវាងភាគីទាំងពីរ៕
តាម vovworld.vn