វៀតណាមត្រៀមខ្លួនជាស្រេច ដើម្បីចូលរួមកិច្ចខិតខំប្រឹងប្រែងកសាងតំបន់ ហ្គាហ្សាស្ទ្រីបឡើងវិញ
កប.អនឡាញ - វៀតណាមស្វាគមន៍ចំពោះកិច្ចព្រមព្រៀងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដើម្បីបញ្ចប់ជម្លោះនៅតំបន់ហ្គាហ្សាស្ទ្រីប នាពេលខាងមុខឆាប់ៗនេះ ហើយត្រៀមខ្លួនជាស្រេច ដើម្បីរួមចំណែកយ៉ាងសកម្ម ក្នុងការខិតខំប្រឹងប្រែងកសាងតំបន់នេះឡើងវិញ។
    |
 |
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang។ រូបថត៖ ក្រសួងកិច្ចការបរទេស |
យោងតាមព័ត៌មានពីក្រសួងការបរទេស ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានអំពីប្រតិកម្មរបស់វៀតណាមចំពោះការដែលអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលអនុម័តជាផ្លូវការនូវកិច្ចព្រមព្រៀងឈប់បាញ់នោះ អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Pham Thu Hang បានលើកឡើង ពីថ្ងៃទី ១៤ ខែតុលាថា៖
“វៀតណាមស្វាគមន៍ចំពោះកិច្ចព្រមព្រៀងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដើម្បីបញ្ចប់ជម្លោះបច្ចុប្បន្ន នៅតំបន់ហ្គាហ្សាស្ទ្រីប ហើយវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលពីបណ្តាប្រទេស ដែលសម្រេចបានកិច្ចព្រមព្រៀងនេះ។
យើងខ្ញុំអំពាវនាវឱ្យភាគីពាក់ព័ន្ធគោរពយ៉ាងតឹងរឹងនូវកិច្ចព្រមព្រៀង បង្កើតលក្ខខណ្ឌសម្រាប់ការសម្រេចបាននូវដំណោះស្រាយរបស់រដ្ឋទាំងពីរ ឆ្ពោះទៅរកដំណោះស្រាយសន្តិភាពប្រកបដោយនិរន្តរភាព និងយូរអង្វែងចំពោះបញ្ហាប៉ាឡេស្ទីន។
វៀតណាមគាំទ្រ និងត្រៀមខ្លួនជាស្រេច ដើម្បីរួមចំណែកយ៉ាងសកម្មដល់កិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ ក្នុងការកសាងឡើងវិញនូវតំបន់ហ្គាហ្សាស្ទ្រីប ដោយឈរលើមូលដ្ឋានគោរពអធិបតេយ្យភាពជាតិ គោលការណ៍ច្បាប់អន្តរជាតិ ក៏ដូចជាសិទ្ធិស្របច្បាប់របស់ប្រជាជនប៉ាឡេស្ទីន”។
បកប្រែដោយ Duy Hoan