បង្ហាញយ៉ាងស៊ីជម្រៅ និងរស់រវើកអំពីចំណងសាមគ្គីភាពជិតស្និទ្ធ និងស្មោះត្រង់រវាងវៀតណាម និងឡាវ
កប.អនឡាញ - តបតាមការអញ្ជើញរបស់ លោក Thongloun Sisoulith អគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងលោកជំទាវ លោក To Lam អគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោកជំទាវ និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសឡាវ ចូលរួមពិធីអបអរសាទរខួបលើកទី ៥០ ទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតវៀតណាម និងអញ្ជើញជាសហប្រធាននៃកិច្ចប្រជុំកំពូលរវាងបក្សកុម្មុយនិស្តវៀតណាម និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ២ ខែធ្នូ។ ក្នុងពេលជាមួយគ្នានេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញជាសហប្រធាននៃកិច្ចប្រជុំលើកទី ៤៨ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៣ ខែធ្នូ នៅទីក្រុងវៀងចន្ទន៍ តាមការអញ្ជើញរបស់ លោក Sonexay Siphandone នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។
អាចបញ្ជាក់បានថា នៅលើពិភពលោក ក្រមមានណាស់ទំនាក់ទំនងទ្វេភាគីដែលថ្លៃថ្នូរ យូរអង្វែងរឹងមាំដូចទំនាក់ទំនងរវាងប្រជាជនទាំងពីរវៀតណាម និងឡាវទេ។ រាល់សមិទ្ធផលនៃបដិវត្តន៍របស់ប្រទេសទាំងពីររហូតមកដល់ពេលនេះ គឺផ្សាភ្ជាប់នឹងការអភិវឌ្ឍដ៏ល្អនៃទំនាក់ទំនងសាមគ្គីភាពពិសេសនោះ។ ដោយបានឆ្លងកាត់បញ្ហាប្រឈមដ៏ខ្លាំងក្លានៃសង្គ្រាម និងឆ្នាំដ៏លំបាកក្នុងដំណើរការនៃការផ្លាស់ប្តូរថ្មី និងការធ្វើសមាហរណកម្មនោះ ទំនាក់ទំនងវៀតណាម-ឡាវ បានក្លាយជាក្រិតក្រមសត្យានុម័ត ជាកត្តាសំខាន់ និងជាមូលដ្ឋានគ្រឹះដើម្បីប្រទេសទាំងពីរលើកកម្ពស់នៅក្នុងដំណាក់កាលប្រវត្តិសាស្ត្រជាបន្តបន្ទាប់។
    |
 |
|
លោក To Lam អគ្គលេខាបក្ស ជួបជាមួយ លោក Thongloun Sisoulith អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ ដែលបានអញ្ជើញមកប្រទេសវៀតណាមដើម្បីចូលរួមពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត នៅទីស្នាក់ការមជ្ឈិមបក្ស នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥។ រូបថត៖ VNA |
បន្ទាប់ពីរយៈពេលជាង ៦០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត ទទួលមរតក និងលើកកម្ពស់ប្រពៃណីនៃចំណងសាមគ្គីភាពពិសេស វៀតណាម និងឡាវ បានខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីនាំទំនាក់ទំនងទ្វេភាគីឲ្យឡើងទៅកាន់កម្រិតកម្ពស់ថ្មីមួយទៀត ដែលមានលក្ខណៈជិតស្និទ្ធជាយុទ្ធសាស្ត្រ។ ក្នុងរយៈពេលកន្លងមក ទំនាក់ទំនងនយោបាយ និងការជឿទុកចិត្តជាយុទ្ធសាស្ត្ររវាងវៀតណាម និងឡាវ បានបន្តពង្រឹង និងពង្រីក ដែលបញ្ជាក់ពីតួនាទីស្នូល និងតម្រងទិសក្នុងទំនាក់ទំនងទ្វេភាគី។ ភាគីទាំងពីរបានជម្រុញយន្តការសហប្រតិបត្តិការដែលមានស្រាប់ ខណៈពេលដែលពិនិត្យ និងកែសម្រួលយន្តការសហប្រតិបត្តិការស្របតាមស្ថានភាពជាក់ស្តែងរបស់ភាគីទាំងពីរ។ ជាពិសេស តាមរយៈកិច្ចប្រជុំ និងការពិភាក្សារវាងអគ្គលេខាបក្សទាំងពីរ និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងរដ្ឋទាំងពីរ បញ្ហាស្នូលត្រូវបានពិភាក្សាយ៉ាងទូលំទូលាយនិងជាក់ស្តែង គម្រោងសហប្រតិបត្តិការសំខាន់ៗត្រូវបានដោះស្រាយ ដែលបង្កើតសន្ទុះដើម្បីជំរុញការអភិវឌ្ឍកិច្ចសហប្រតិបត្តិការដ៏រឹងមាំ និងធ្វើឱ្យទំនាក់ទំនងជិតស្និទ្ធរវាងបក្សទាំងពីរ និងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ។ បន្ថែមពីលើការជម្រុញទំនាក់ទំនងទ្វេភាគី ទំនាក់ទំនងវៀតណាម-ឡាវ-កម្ពុជាក៏ត្រូវបានពង្រឹងផងដែរ ជាពិសេសការរៀបចំកិច្ចប្រជុំកំពូលគណបក្សទាំងបីដោយជោគជ័យក្នុងខែកុម្ភៈ ឆ្នាំនេះ ដោយសម្រេចបាននូវការឯកភាពគ្នាខ្ពស់លើតម្រង់ទិសអភិវឌ្ឍន៍រយៈពេលវែង ពង្រឹងការយល់ដឹងរួមអំពីជោគវាសនាដែលជិតស្និទ្ធមិនអាចបំបែកបានរបស់ប្រទេសទាំងបី។
ជាមួយគ្នានេះ កិច្ចសហប្រតិបត្តិការការពារជាតិ សន្តិសុខ និងការបរទេសនៅតែបន្តមានភាពស៊ីជម្រៅ និងមានប្រសិទ្ធភាព ដែលសក្តិសមជាសសរស្តម្ភដ៏សំខាន់មួយនៅក្នុងទំនាក់ទំនងវៀតណាម-ឡាវ។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ អប់រំ និងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាមានការរីកចម្រើនជាវិជ្ជមាន។ កិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន គណៈកម្មាធិការរដ្ឋសភា រណសិរ្ស អង្គការមហាជន និងមូលដ្ឋាននានានៃប្រទេសទាំងពីរត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ និងកាន់តែមានភាពជាក់ស្តែង។
ក្នុងបរិបទនេះ ដំណើរទស្សនកិច្ចរបស់លោក To Lam អគ្គលេខាបក្ស លោកជំទាវ និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ក៏ដូចជាដំណើរទស្សនកិច្ចរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រី គឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់នៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលនាំមកនូវទំនាក់ទំនងកក់ក្តៅ មិត្តភាព និងភាតរភាពជិតស្និទ្ធ។ ដំណើរទស្សនកិច្ចទាំងពីរនេះ បន្តបញ្ជាក់ពីគោលនយោបាយដ៏ខ្ជាប់ខ្ជួនរបស់បក្ស និងរដ្ឋវៀតណាម ដែលតែងតែយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់បំផុតចំពោះមិត្តភាពដ៏អស្ចារ្យ សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយឡាវ ដែលត្រូវបានបង្កើតឡើងដោយលោកប្រធានហូជីមិញ លោកប្រធាន Kaysone Phomvihane និងលោកប្រធាន Souphanouvong ហើយត្រូវបានពូនជ្រំដោយញើសឈាមរបស់មនុស្សជាច្រើនជំនាន់។ ក្នុងពេលជាមួយគ្នានេះ បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការកសាងចក្ខុវិស័យថ្មីមួយ នាំទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យឡើងទៅកាន់កម្រិតកម្ពស់ថ្មី បង្កើតរបកគំហើញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងយូរអង្វែង។
ក្នុងបរិយាកាសរីករាយនៃការអបអរសាទរខួបលើកទី ៥០ នៃទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋប្រជាមានិតឡាវ (ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ១៩៧៥ / ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៥) យើងជឿជាក់យ៉ាងមុតមាំថា ដំណើរទស្សនកិច្ចរបស់លោក To Lam អគ្គលេខាបក្ស និងលោកជំទាវ និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ក៏ដូចជាដំណើរទស្សនរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រី នឹងទទួលបានជោគជ័យយ៉ាងធំធេង ដោយលើកកម្ពស់ទំនាក់ទំនង និងតម្រង់ទិសកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយ និងមានប្រសិទ្ធភាពសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មីក្នុងទំនាក់ទំនងទ្វេភាគី ដោយបង្ហាញយ៉ាងស៊ីជម្រៅ ជាក់ស្តែង និងរស់រវើកអំពីចំណងសាមគ្គីភាព ភក្ដីភាព ដ៏កម្ររវាងបក្សទាំងពីរ និងប្រទេសទាំងពីរ៕
បកប្រែដោយ Duy Hoan