វៀតណាមចូលរួមវេទិកានយោបាយអាស៊ី-អឺរ៉ុបលើកទី៦ នៅប្រទេសហុងគ្រី
កប.អនឡាញ - ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា នៅទីក្រុង Budapest ប្រទេសហុងគ្រី កិច្ចប្រជុំលើកទី៦ នៃវេទិកានយោបាយអាស៊ី-អឺរ៉ុប (AEPF) បានប្រព្រឹត្តទៅ ក្រោមប្រធានបទ "សន្តិភាព និងប្រជាធិបតេយ្យនៅអាស៊ី និងអឺរ៉ុប”។
នៅក្នុងកិច្ចប្រជុំនេះ អង្គប្រជុំទាំងឡាយបានចាត់ទុកថា ស្ថានភាពពិភពលោកកំពុងវិវត្តន៍យ៉ាងស្មុគស្មាញ ដែលប៉ះពាល់យ៉ាងខ្លាំងដល់វិស័យនយោបាយរបស់ប្រទេសជាច្រើន និងបញ្ហានៃកិច្ចសហប្រតិបត្តិការអន្តរជាតិ។ អឺរ៉ុបកំពុងប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន ទាក់ទងនឹងការវិវត្តភូមិសាស្ត្រនយោបាយនៅក្នុងតំបន់។
    |
 |
|
លោក Bui Le Thai ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅហុងគ្រី ថ្លែងនៅក្នុងកិច្ចប្រជុំ (រូបថត៖ vovworld.vn) |
ប្រតិភូទាំងឡាយបានវាយតម្លៃខ្ពស់ចំពោះវេទិកានេះ ដែលជាស្ពានមួយដើម្បីជម្រុញកិច្ចសហប្រតិបត្តិការអាស៊ី-អឺរ៉ុប ហើយទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃសន្និសីទអន្តរជាតិនៃបណ្ដាគណបក្សនយោបាយនៅអាស៊ី (ICAPP) និងគណបក្សជាសមាជិកនៃសភាអឺរ៉ុប ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ការគោរពគោលការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ ការគោរពគ្នាទៅវិញទៅមក ក៏ដូចជាច្បាប់អន្តរជាតិ និងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ គណៈប្រតិភូវៀតណាមបានជួបប្រជុំទ្វេភាគីជាមួយដៃគូអន្តរជាតិជាច្រើន ដើម្បីពិភាក្សាអំពីវិធានការជម្រុញកិច្ចសហប្រតិបត្តិការនាពេលខាងមុខ។ ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាហុងគ្រី បានសម្តែងក្តីសង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរ និងរដ្ឋាភិបាលទាំងពីរ នឹងបន្តអភិវឌ្ឍកាន់តែស៊ីជម្រៅ និងទូលំទូលាយថែមទៀតនៅពេលខាងមុខ៕
បកប្រែដោយ Thuy Anh