លោក To Lam អគ្គលេខាបក្ស   បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះព្រះចៅស៊ុលតង់ Haji Hassanal Bolkiah ព្រះមហាក្សត្រប្រ៊ុយណេដារូសាឡាម មកកាន់ប្រទេសវៀតណាមជាលើកទីប្រាំពីរ។ លោក To Lam អគ្គលេខាបក្ស  ជឿជាក់យ៉ាងមុតមាំថា ដំណើរទស្សនកិច្ចនេះនឹងជំរុញទំនាក់ទំណងភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម-ប្រ៊ុយណេឱ្យអភិវឌ្ឍកាន់តែមានប្រសិទ្ធភាព។

ព្រះចៅស៊ុលតង់ Haji Hassanal Bolkiah បានសម្តែងនូវបំណងចង់លើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងប្រ៊ុយណេ និងវៀតណាម។ ​ព្រះចៅស៊ុលតង់ Haji Hassanal Bolkiah ក៏បានផ្ញើសាររំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះ និងសួរសុខទុក្ខប្រជាជន​នៅតំបន់ដែលរងផលប៉ះពាល់ដោយទឹកជំនន់ និងការរអិលបាក់ដី។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស ទទួលស្វាគមន៍ព្រះចៅស៊ុលតង់ Haji Hassanal Bolkiah ព្រះមហាក្សត្រប្រ៊ុយណេដារូសាឡាម (រូបថត៖ vnanet.vn)

មេដឹកនាំទាំងពីរបានសម្តែងការពេញចិត្តចំពោះការអភិវឌ្ឍដ៏ល្អនៃទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម-ប្រ៊ុយណេក្នុងរយៈពេលកន្លងមកនេះដូចជា ជំនួបកម្រិតខ្ពស់និងគ្រប់លំដាប់ថ្នាក់ត្រូវបានរក្សាជាប្រចាំ។ ទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ ២០២៤ បានកើនឡើង ១៦៥% បើប្រៀបធៀបទៅនឹងឆ្នាំ ២០២៣ ដោយសម្រេចគោលដៅ ៥០០ លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២៥ មុនកាលកំណត់។ កិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ សន្តិសុខ នេសាទ ប្រេង ឧស្ម័ន និងអប់រំ... ទទួលបានលទ្ធផលវិជ្ជមានជាច្រើន។

ពិភាក្សាអំពីទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ មេដឹកនាំទាំងពីរបានឯកភាពគ្នាពង្រឹងទំនុកចិត្តខាងនយោបាយ ជំរុញ និងសម្រួលដល់សកម្មភាពពាណិជ្ជកម្មនិងវិនិយោគ បង្កើនការតភ្ជាប់ ជួយគាំទ្រអង្គភាពអាជីវកម្មក្នុងការផ្លាស់ប្តូរព័ត៌មាននិងស្វែងរកដៃគូ ទាញយកប្រយោជន៍ពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យផ្សេងៗដូចជា កសិកម្ម នេសាទ ហាឡាល វប្បធម៌ ទេសចរណ៍ និងការផ្លាស់ប្ដូរប្រជាជននិងប្រជាជន... លោក To Lam អគ្គលេខាបក្ស  បានស្នើឱ្យលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្លូវសមុទ្រ រួមទាំងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ ដែលមិនបានរាយការណ៍ និងមិនមានបទប្បញ្ញត្តិ (IUU) និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប (រូបថត៖ vnanet.vn)

ព្រះចៅស៊ុលតង់ Haji Hassanal Bolkiah បានសង្កត់ធ្ងន់ថា វៀតណាមគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់ ហើយមានបំណងចង់លើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម ម្ហូបអាហារ និងហាឡាល ព្រមទាំងលើកទឹកចិត្តអង្គភាពអាជីវកម្មវៀតណាមឱ្យពង្រីកកិច្ចសហប្រតិបត្តិការក្នុងឧស្សាហកម្មប្រេង និងឧស្ម័ន និងបង្កើនការផ្លាស់ប្តូរប្រជាជននិងប្រជាជនតាមរយៈកម្មវិធីអាហារូបករណ៍ និងការបណ្តុះបណ្តាល។

ទន្ទឹមនឹងនោះ ភាគីទាំងពីរបានសន្យាថា នឹងបន្តសហការគ្នានិងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី ជាពិសេសគឺអាស៊ាន និងអង្គការសហប្រជាជាតិ ពង្រឹងសាមគ្គីភាព ឯកភាពនិងរក្សាតួនាទីមជ្ឈភាពរបស់អាស៊ាននៅក្នុងតំបន់ និងជំរុញកិច្ចសហប្រតិបត្តិការលើបញ្ហាតំបន់ និងអន្តរជាតិ រួមទាំងបញ្ហាសមុទ្រខាងកើតផងដែរ៕

បកប្រែដោយ Pham Diep