នាវាលេខ០១៥-Tran Hung Dao ចាប់ផ្តើមដំណើរទស្សនកិច្ច ជួបប្រាស្រ័យជាមួយកងទ័ពជើងទឹកចិន
កប.អនឡាញ - នៅព្រឹកថ្ងៃទី១ ខែធ្នូ នាវាលេខ០១៥-Tran Hung Dao នៃកងពលតូចលេខ១៦២ កងទ័ពជើងទឹកតំបន់លេខ៤ រួមជាមួយគណៈប្រតិភូកងទ័ពជើងទឹកប្រជាជនវៀតណាម ដឹកនាំដោយលោកវរសេនីយ៍ឯក Nguyen Vinh Nam មេបញ្ជាការរង កងទ័ពជើងទឹកតំបន់លេខ៤ បានចូលចតនៅកំពង់ផែឈីងតាវ ខេត្តសានតុង ប្រទេសចិន។ នេះជាគោលដៅដំបូងក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង របស់នាវាលេខ ០១៥- Tran Hung Dao។