នៅក្នុងកិច្ចពិភាក្សា បញ្ជាការដ្ឋានយោធាខេត្ត Dien Bien បញ្ជាការដ្ឋានយោធាខេត្ត Luang Prabang និងខេត្ត Phongsaly បានជូនដំណឹងអំពីស្ថានភាពសន្តិសុខនយោបាយ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃខេត្តនីមួយៗ ហើយផ្លាស់ប្តូរបទពិសោធន៍ក្នុងការរៀបចំក្នុងវិស័យយោធា ការពារជាតិ និងលទ្ធផលនៃការអនុវត្តភារកិច្ចយោធា និងការពារជាតិក្នុងឆ្នាំ ២០២៥។ ជាពិសេសគឺ ការងារផ្តល់យោបល់ដល់ថ្នាក់ដឹកនាំមូលដ្ឋានលើការដឹកនាំកងកម្លាំងទាំងឡាយដើម្បីធានាសុវត្ថិភាពក្នុងពិធីបុណ្យសំខាន់ៗ របស់ប្រទេសជាតិ និងមូលដ្ឋាន លើកកម្ពស់ប្រសិទ្ធភាពនៃការបំពេញភារកិច្ចរបស់គណៈបញ្ជាការដ្ឋានការពារជនស៊ីវិល ជាពិសេសក្នុងការឆ្លើយតប និងជំនះផលវិបាកនៃគ្រោះមហន្តរាយធម្មជាតិ...

leftcenterrightdel
បញ្ជាការដ្ឋានយោធាខេត្ត Dien Bien ជួបពិភាក្សាជាមួយបញ្ជាការដ្ឋានយោធាខេត្ត Luang Prabang

នៅពេលខាងមុខ បញ្ជាការដ្ឋានយោធាខេត្ត Dien Bien រួមជាមួយបញ្ជាការដ្ឋានយោធាខេត្ត Luang Prabang និងខេត្ត Phongsaly នឹងបង្កើនការអប់រំ និងការឃោសនាសម្រាប់ប្រជាជននៅសងខាងព្រំដែន អំពីការអនុវត្តបទប្បញ្ញត្តិព្រំដែនឲ្យបានត្រឹមត្រូវ ផ្លាស់ប្តូរព័ត៌មានជាប្រចាំ ក្តាប់ស្ថានភាព និងសហការដោះស្រាយបញ្ហាពាក់ព័ន្ធ រួមចំណែកដល់ការរក្សាទំនាក់ទំនងមិត្តភាពពិសេស សាមគ្គីភាពក្នុងការកសាងព្រំដែនរួមប្រកបដោយសន្តិភាព មិត្តភាព និងការអភិវឌ្ឍ។

ក្នុងស្មារតីសាមគ្គីភាព និងមិត្តភាពពិសេស បញ្ជាការដ្ឋានយោធាខេត្ត Dien Bien និងបញ្ជាការដ្ឋានយោធាខេត្ត Luang Prabang និងខេត្ត Phongsaly បានចុះហត្ថលេខាលើខ្លឹមសាររួមដែលត្រូវបានអនុវត្ត។

ក្នុងឱកាសខួបលើកទី៥០ នៃទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានយោធាខេត្ត Dien Bien បានផ្ញើសារជូនពរជ័យមង្គលវិបុលសុខ មហាប្រសើរដល់គណៈកម្មាធិការបក្ស អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធនៃខេត្ត Luang Prabang និងខេត្ត Phongsaly៕

បកប្រែដោយ Thuy Anh