ក្នុងឱកាសនេះ គណៈបញ្ជាការដ្ឋានក្រុម K៥១ បានពាំនាំនូវការសួរសុខទុក្ខពីថ្នាក់ដឹកនាំបញ្ជាការដ្ឋានយោធាខេត្ត  Dak Lak ជូនអាជ្ញាធរមូលដ្ឋាន ប្រជាជននិងកងកម្លាំងប្រដាប់អាវុធខេត្តមណ្ឌលគីរី។ ព្រមទាំងមានបំណងចង់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តមណ្ឌលគីរី បន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ក្រុម K៥១ អនុវត្តភារកិច្ចរុករក និងជីកគាស់អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមដែលពលីជីវិតកាល​ពីសម័យសង្គ្រាមនៅមូលដ្ឋាន។

leftcenterrightdel
 
leftcenterrightdel
ប្រគល់អំណោយរបស់បញ្ជាការដ្ឋានយោធាខេត្ត  Dak Lak ជូនអាជ្ញាធរមូលដ្ឋាន ប្រជាជន និងកងកម្លាំងប្រដាប់អាវុធខេត្តមណ្ឌលគីរី

ក្នុងនាមប្រជាជន ថ្នាក់ដឹកនាំមូលដ្ឋាននានានិងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំបញ្ជាការដ្ឋានយោធាខេត្ត Dak Lak​ ដែលតាមរយៈក្រុម K៥១ បានប្រគល់អំណោយជូនប្រជាជននិងកងកម្លាំងប្រដាប់អាវុធ។ ព្រមទាំងបញ្ជាក់ថា នឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រុម K៥១ ដើម្បីផ្សព្វផ្សាយដល់ប្រជាជនអំពីភារកិច្ចរបស់ក្រុម K៥១ ក្នុងការរុករក និងប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញវៀតណាមដែលពលីជីវិតកាលពីសម័យសង្គ្រាមនៅមូលដ្ឋាន។

តាមរយៈសកម្មភាពសប្បុរសធម៌ទាំងនេះ អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធនិងប្រជាជនខេត្តមណ្ឌលគីរី ពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព និងសាមគ្គីភាព បន្តគាំទ្រនិងផ្តល់ព័ត៌មានអំពីផ្នូរយុទ្ធជនពលី ក៏ដូចជាបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ក្រុម K៥១ បំពេញបេសកកម្មរបស់ខ្លួន​ផង​ដែរ៕

បកប្រែដោយ Pham Diep