ថវិកាជាង ២,០៨៨ ពាន់លានដុងត្រូវបានចុះបញ្ជីដើម្បីគាំទ្រដល់ជនរងគ្រោះដោយទឹកជំនន់នៅភាគកណ្តាលវៀតណាម
កប.អនឡាញ - ដោយអនុវត្តការដឹកនាំរបស់លេខាធិការដ្ឋានអចិន្ត្រៃយ៍ និងនាយករដ្ឋមន្ត្រី គណៈអធិបតីនៃគណៈកម្មាធិការមជ្ឈិមនៃរណសិរ្សមាតុភូមិវៀតណាម បានរៀបចំពិធីបំផុស និងចេញសេចក្តីអំពាវនាវឱ្យគាំទ្រដល់ជនរងគ្រោះដោយសារព្យុះ និងទឹកជំនន់។
ចាប់តាំងពីខែតុលាមក គណៈកម្មាធិការមជ្ឈិមនៃរណសិរ្សមាតុភូមិវៀតណាមនៅក្នុងខេត្ត ក្រុងចំនួន ៣៤ និងគ្រប់លំដាប់ថ្នាក់ បានចាប់ផ្តើមកម្មវិធីគាំទ្រតបតាមការអំពាវនាវរបស់គណៈអធិបតីនៃគណៈកម្មាធិការមជ្ឈិមនៃរណសិរ្សមាតុភូមិវៀតណាម ដើម្បីគាំទ្រតំបន់ដែលរងផលប៉ះពាល់។
    |
 |
|
លោក Tran Thanh Lam អនុប្រធានគណៈឃោសនាអប់រំនិងចលនាមហាជនមជ្ឈិម ប្រគល់អំណោយដល់គណៈចលនាជួយសង្គ្រោះមជ្ឈិម (រូបថត៖ dangcongsan.vn) |
យោងតាមស្ថិតិមិនពេញលេញ គិតត្រឹមថ្ងៃទី ២៤ ខែវិច្ឆិកា ប្រព័ន្ធទាំងមូលនៃគណៈកម្មាធិការមជ្ឈិមនៃរណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់បានកៀរគរថវិកាជាង ៣,២០០ ពាន់លានដុង (ជាង ១២១ លានដុល្លារអាមេរិក) ដើម្បីគាំទ្រដល់ប្រជាជនឱ្យជម្នះពុះពារលើផលវិបាកដែលបង្កឡើងដោយព្យុះ និងទឹកជំនន់។
គិតត្រឹមម៉ោង ១២:០០ ថ្ងៃទី ២៥ ខែវិច្ឆិកា ចំនួនទឹកប្រាក់សរុបនៃការចុះឈ្មោះតាមរយៈបណ្តាញរបស់គណៈកម្មាធិការមានជាង ២,០៨៨ ពាន់លានដុង (ជាង ៧៩ ពាន់ដុល្លារអាមេរិក)៕
បកប្រែដោយ Huyen Trang