តាងនាមគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេសវៀតណាម លោកឧត្តមសេនីយ៍ឯក Nguyen Truong Thang បានជូនពរដល់ឯកអគ្គរដ្ឋទូត អនុព័ន្ធយោធា កម្មាភិបាល និងបុគ្គលិកនៃស្ថានទូត។

លោកឧត្តមសេនីយ៍ឯក Nguyen Truong Thang បានមានប្រសាសន៍ថា ស្ថាប័នមានសមត្ថកិច្ចបានសម្របសម្រួលយ៉ាងល្អក្នុងការរៀបចំព្រឹត្តិការណ៍សំខាន់ៗរបស់ប្រទេសទាំងពីរនៅឆ្នាំ ២០២៥ ព្រមទាំងបញ្ជាក់ថា ក្រសួងការពារប្រទេសវៀតណាមគាំទ្រ និងរួមដំណើរជាមួយក្រសួងការពារជាតិឡាវក្នុងការត្រៀមរៀបចំពិធីរំលឹកខួបលើកទី ៥០ នៃទិវាបុណ្យឯករាជ្យជាតិ របស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ លោកឧត្តមសេនីយ៍ឯក Nguyen Truong Thang បានវាយតម្លៃថា នៅឆ្នាំ ២០២៥ ភាគីទាំងពីរបានបន្តអនុវត្តកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគី យ៉ាងទូលំទូលាយ ស៊ីជម្រៅ និងជាក់ស្តែង។ លោកបានសម្តែងក្តីសង្ឃឹមថា លោកស្រី Khamphao Ernthavanh ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំនៅវៀតណាម នឹងបន្តគាំទ្រ សម្របសម្រួលយ៉ាងជិតស្និទ្ធ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ស្ថាប័នពាក់ព័ន្ធនៃភាគីទាំងពីរ ដើម្បីអនុវត្តសកម្មភាពសហប្រតិបត្តិការការពារជាតិទ្វេភាគីប្រកបដោយប្រសិទ្ធភាព។

leftcenterrightdel
គណៈប្រតិភូក្រសួងការពារប្រទេសវៀតណាម ផ្តល់ផ្កាដើម្បីអបអរសាទរខួបលើកទី ៥០ នៃទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

រីឯលោកស្រី Khamphao Ernthavanh ឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះគណៈប្រតិភូក្រសួងការពារប្រទេសវៀតណាម ដែលបានមកអបអរសាទរស្ថានទូតក្នុងឱកាសរំលឹកខួបដ៏សំខាន់នេះ។ លោកស្រី Khamphao Ernthavanh បានសង្កត់ធ្ងន់លើទំនាក់ទំនងសាមគ្គីភាពពិសេស និងកម្រមាននៅក្នុងពិភពលោករវាងប្រទេសទាំងពីរ ព្រមទាំងបញ្ជាក់ថា បក្ស រដ្ឋ រដ្ឋាភិបាល កងទ័ព និងប្រជាជនឡាវតែងតែដឹងគុណចំពោះបក្ស រដ្ឋ រដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម ដែលបានប្រកៀកស្មាជាមួយប្រទេសឡាវក្នុងការតស៊ូដើម្បីឯករាជ្យភាព និងការបង្រួបបង្រួមជាតិកាលពីមុន ក៏ដូចជាក្នុងបុព្វហេតុកសាង ការពារ និងអភិវឌ្ឍប្រទេសជាតិនាពេលបច្ចុប្បន្ន។ លោកស្រី Khamphao Ernthavanh បានថ្លែងអំណរគុណចំពោះបក្ស រដ្ឋ រដ្ឋាភិបាល និងកងទ័ពប្រជាជនវៀតណាមចំពោះការរៀបចំពិធីរំលឹកខួបលើកទី ៥០ នៃទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ លោកស្រី Khamphao Ernthavanh បានសម្តែងនូវសេចក្តីរីករាយដែលបានឃើញការអភិវឌ្ឍដ៏រឹងមាំកាន់តែខ្លាំងឡើងនៃទំនាក់ទំនងឡាវ-វៀតណាមលើគ្រប់វិស័យ រួមទាំងការការពារជាតិផងដែរ ព្រមទាំងជឿជាក់ថា កងទ័ពប្រជាជនវៀតណាមនឹងតែងតែទទួលបានការជឿទុកចិត្តពីបក្ស រដ្ឋ និងប្រជាជនក្នុងបុព្វហេតុការពារ និងអភិវឌ្ឍប្រទេសជាតិ៕

បកប្រែដោយ Huyen Trang