ពិធីបើកវគ្គបំប៉នភាសាខ្មែរសម្រាប់កម្មាភិបាលនៃកងទ័ពការពារព្រំដែនខេត្ត An Giang
កប.អនឡាញ - នៅថ្ងៃទី ២៤ ខែវិច្ឆិកា នៅកងវរសេនាតូចបង្វឹកបង្ហាត់-ចល័តលេខ១ គណៈបញ្ជាការដ្ឋានកងទ័ពព្រំដែនខេត្ត An Giang បានសហការជាមួយមជ្ឈមណ្ឌលព័ត៌មានវិទ្យានិងភាសាបរទេស Victory (សាកលវិទ្យាល័យ Tra Vinh វៀតណាម) ដើម្បីរៀបចំវគ្គបំប៉នភាសាខ្មែរសម្រាប់កម្មាភិបាលនៃកងទ័ពការពារព្រំដែនខេត្តនៅឆ្នាំ២០២៥។
វគ្គបំប៉ននេះប្រព្រឹត្តទៅពីថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ដល់ថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ ដោយមានគោលបំណងបង្រៀនជំនាញស្តាប់ និយាយ អាន និងសរសេរជាភាសាខ្មែរ ព្រមទាំង ជួយសិក្ខាកាមឲ្យយល់កាន់តែស៊ីជម្រៅអំពីទំនៀមទម្លាប់ របស់ជនរួមជាតិខ្មែរនៅតំបន់ព្រំដែន។
    |
 |
|
ទិដ្ឋភាពនៃពិធីបើកវគ្គបំប៉ន |
អញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅក្នុងពិធីបើក លោកវរសេនីយ៍ឯក Doan Dinh Tranh អនុប្រធាននយោបាយ នៃគណៈបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត បានសង្កត់ធ្ងន់ថា ការរៀបចំវគ្គបំប៉នភាសាខ្មែរ គឺជាតម្រូវការជាក់ស្តែង ក្នុងបំណង លើកកម្ពស់ការយល់ដឹង និងការពង្រឹងសាមគ្គីភាពរវាងកងទ័ពការពារព្រំដែន និងជនរួមជាតិខ្មែរ ក៏ដូចជាកម្លាំងការពារព្រំដែនកម្ពុជា។ នេះគឺជាមូលដ្ឋានសំខាន់មួយសម្រាប់យើងបំពេញល្អភារកិច្ចគ្រប់គ្រង និងការពារអធិបតេយ្យភាពទឹកដី និងសន្តិសុខព្រំដែនជាតិក្នុងស្ថានភាពថ្មី។
លោកវរសេនីយ៍ឯក Doan Dinh Tranh បានស្នើឲ្យសិក្ខាកាមសិក្សាយ៉ាងម៉ត់ចត់ ហើយអនុវត្តចំណេះដឹងដែលទទួលបានក្នុងការបំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាព ព្រមទាំង បន្តសហការជាមួយគណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋានក្នុងការងារឃោសនា និងចលនាជនរួមជាតិ អនុវត្តឲ្យបានល្អនូវគោលការណ៍ និងមាគ៌ារបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ ហើយចូលរួមកសាងតំបន់ព្រំដែនប្រកបដោយសន្តិភាព មិត្តភាព ស្ថិរភាព និងអភិវឌ្ឍន៍៕
បកប្រែដោយ Thanh Cong