នៅក្នុងជំនួបធ្វើការ លោក To Lam អគ្គលេខាបក្ស បានស្នើឱ្យខេត្ត Ca Mau បន្តពន្លឿនការបង្ហើយគម្រោងអភិវឌ្ឍន៍បណ្ដុំកោះ Hon Khoai ឱ្យមានការរីកចម្រើនខ្លាំងក្លាផ្នែកសេដ្ឋកិច្ច រឹងមាំផ្នែកការពារជាតិ-សន្តិសុខ។ លោក To Lam បានសង្កត់ធ្ងន់លើការយកចិត្តទុកដាក់ពិសេសចំពោះប្រសិទ្ធភាពសេដ្ឋកិច្ចសង្គម ការពារបរិស្ថានអេកូឡូស៊ីនៃព្រៃឈើ សមុទ្រ កោះ ធានាការអភិវឌ្ឍប្រកបដោយចីរភាព; សុក្រិតជាជំហានៗនូវខ្សែផ្លូវតភ្ជាប់តំបន់សេដ្ឋកិច្ច តំបន់ឧស្សាហកម្ម តំបន់ទីក្រុង តំបន់ឡូជីស្ទិកកំពង់ផែសមុទ្រ តំបន់មុខងារដែលភ្ជាប់ជាមួយកំពង់ផែ Hon Khoai និងអាកាសយានដ្ឋាន Ca Mau។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស ជួបធ្វើការជាមួយអង្គភាពកងទ័ព និងខេត្ត Ca Mau នៅកោះ Hon Khoai

ទាក់ទងនឹងគម្រោងកោះ Hon Khoai លោក To Lam អគ្គលេខាបក្ស បានអះអាងថា កោះ Hon Khoai គឺជាគម្រោងជាតិយុទ្ធសាស្ត្រ ដែលជាការបោះជំហានទៅមុខរបស់ប្រទេសវៀតណាមពោរពេញទៅដោយសេចក្ដីប្រាថ្នា និងភាពខ្លួនទីពឹងខ្លួន។ ការសាងសង់គម្រោងកោះ Hon Khoai មិនត្រឹមតែជាការកសាងកំពង់ផែប៉ុណ្ណោះទេ ថែមទាំងជាជំហររបស់ប្រទេសជាតិនៅលើមហាសមុទ្រ; មិនត្រឹមតែបើកផ្លូវទៅកាន់កោះប៉ុណ្ណោះទេ ថែមទាំងបើកផ្លូវសម្រាប់អនាគតរបស់ប្រទេសវៀតណាមទៀតផង។ ដូច្នេះ លោក To Lam អគ្គលេខាបក្ស បានស្នើឱ្យកងកម្លាំងទាំងអស់ប្តេជ្ញាចិត្តសម្រេចហួសពីគោលដៅដែលបានដាក់ចេញ៕

បកប្រែដោយ Thanh Cong