មានប្រសាសន៍នៅក្នុងពិធី លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានអបអរសាទរដល់ Viettel ចំពោះព្រឹត្តិការណ៍សំខាន់មួយទៀតនៅក្នុងដំណើរអភិវឌ្ឍន៍សកលរបស់ខ្លួន។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានបញ្ជាក់ថា ការិយាល័យតំណាង Viettel នៅ UAE គឺជាការបង្ហាញយ៉ាងរស់រវើកអំពីទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ដោយសម្រេចបាននូវកិច្ចសន្យារវាងប្រទេសទាំងពីរ ក្រសួងការពារជាតិទាំងពីរ ព្រមទាំងពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយនឹងតម្លៃជាក់ស្តែងក្នុងវិស័យបច្ចេកវិទ្យា ឧស្សាហកម្ម និងការធ្វើបរិវត្តកម្មឌីជីថល។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងប្រតិភូ ចុចប៊ូតុងដើម្បីបើកការិយាល័យតំណាង Viettel ប្រចាំនៅ UAE

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ជឿជាក់ថា វត្តមានរបស់ Viettel នៅ UAE នឹងនាំមកនូវអត្ថប្រយោជន៍ដល់ប្រទេសទាំងពីរ ដោយបើកឱកាសសហប្រតិបត្តិការថ្មីៗជាច្រើនក្នុងវិស័យទូរគមនាគមន៍ ការផ្ទេរបច្ចេកវិទ្យា ការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ និងសេដ្ឋកិច្ចឌីជីថល។

* គួរបញ្ជាក់ថា លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានទទួលជួបលោក Henry Turnbul នាយកក្រុមហ៊ុន Astor ដែលជាដៃគូរបស់អគ្គនាយកដ្ឋានឧស្សាហកម្មការពារជាតិវៀតណាម៕

បកប្រែដោយ Huyen Trang