leftcenterrightdel
និស្សិតវៀតណាម ដណ្តើមបានជើងឯកក្នុងការប្រកួតសន្តិសុខតាមអ៊ីនធឺណិតអាស៊ាន

នេះគឺជាការប្រកួតសម្រាប់និស្សិត និងវិស្វករផ្នែក​សន្តិសុខតាមអ៊ីនធឺណិតមកពីប្រទេសសមាជិកអាស៊ាន ដែលឧបត្ថម្ភដោយរដ្ឋាភិបាលកូរ៉េខាងត្បូង។ ឆ្នាំ ២០២៥ គឺជាលើកទីបីហើយដែលព្រឹត្តិការណ៍នេះត្រូវបានធ្វើឡើង  ហើយវៀតណាមបានបញ្ជូនតំណាងចំនួន ៤ ឱ្យចូលរួម និងទទួលបានពានរង្វាន់ចំនួន ៣ ។ នៅក្នុងពូល General ក្រុម KMA.LightBlue នៃវិទ្យាស្ថានបច្ចេកទេសបំភ័ន្តអក្ខរៈ បានឈ្នះរង្វាន់លេខមួយដែលមានតម្លៃ ២០០០០ ដុល្លារអាមេរិក និង​ក្រុម HCMACT.Akatsuki នៃសាខាវិទ្យាស្ថានបច្ចេកទេសបំភ័ន្តអក្ខរៈប្រចាំទីក្រុងហូជីមិញ បានឈ្នះរង្វាន់លេខបីដែលមានតម្លៃ ៥០០០ ដុល្លារអាមេរិក។ នៅក្នុងពូល​ Student ក្រុម Hanni Fanclub នៃសាកលវិទ្យាល័យបច្ចេកវិទ្យា - សាកលវិទ្យាល័យជាតិទីក្រុងហូជីមិញ បានឈ្នះរង្វាន់លេខពីរដែលមានតម្លៃ ១០០០០ ដុល្លារអាមេរិក។

បកប្រែដោយ Duy Hoan