ពិព័រណ៍នេះត្រូវបានរៀបចំដោយក្រសួងការពារប្រទេស ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម និងក្រសួងការពារជាតិ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវ។ លោកឧត្តមសេនីយ៍ឯក Nguyen Truong Thang សមាជិកមជ្ឈិមបក្ស អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាបើក។ អញ្ជើញចូលរួមព្រឹត្តិការណ៍នៅមានវត្តមានរបស់លោកឧត្តមសេនីយ៍ឯក Vongsone Inpanphim អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រធានអគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនឡាវ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Truong Thang ថ្លែងសុន្ទរកថាបើកពិព័រណ៍

នៅក្នុងសុន្ទរកថាបើក លោកឧត្តមសេនីយ៍ឯក Nguyen Truong Thang បានសង្កត់ធ្ងន់ថា ពិព័រណ៍តភ្ជាប់ពាណិជ្ជកម្ម និងផ្សព្វផ្សាយផលិតផលនៃធុរកិច្ចវៀតណាម-ឡាវ ឆ្នាំ២០២៥ គឺជាសកម្មភាពសង្គម-នយោបាយទ្រង់ទ្រាយធំមួយ ក្នុងឱកាសអបអរសាទរខួបលើកទី៥០ នៃទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៥ / ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥)។ នេះក៏ជាឱកាសមួយសម្រាប់ធុរកិច្ចវៀតណាមជានិយាយរួម និងធុរកិច្ចកងទ័ពវៀតណាមនិយាយដោយឡែក ផ្លាស់ប្តូរ ស្វែងរកដៃគូដ៏មានសក្តានុពល ពង្រីកទំនាក់ទំនងពាណិជ្ជកម្មជាមួយធុរកិច្ចឡាវ ធុរកិច្ចកងទ័ពឡាវ ដើម្បីបម្រើតម្រូវការរបស់ប្រជាជននៃប្រទេសទាំងពីរ និងតំបន់អាស៊ាន។

លោកឧត្តមសេនីយ៍ឯក Nguyen Truong Thang ជឿជាក់ថា ពិព័រណ៍នេះនឹងបង្កើតលក្ខខណ្ឌអំណោយផលដើម្បីបង្កើនបន្ថែមទៀតនូវការផ្លាស់ប្តូរមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងឡាវ ពង្រឹងយ៉ាងរឹងមាំនូវទំនាក់ទំនងភាពជាដៃគូប្រពៃណី លើកកម្ពស់ការយល់ដឹងអំពីប្រវត្តិសាស្ត្របដិវត្តន៍ និងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងសាមគ្គីភាពពិសេសរវាងវៀតណាម និងឡាវ។

នៅក្នុងពិធីបើក លោកឧត្តមសេនីយ៍ឯក Vongsone Inpanphim បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបក្ស រដ្ឋ កងទ័ព និងប្រជាជនវៀតណាម ដែលផ្ដល់ការជួយគាំទ្រដោយទាន់ពេលវេលា និងមានប្រសិទ្ធភាពដល់ប្រទេសឡាវ ហើយវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់នៃពិព័រណ៍នេះ។ លោកជឿជាក់ថា ពិព័រណ៍នេះនឹងបង្កើតឱកាសសម្រាប់ធុរកិច្ចនៃប្រទេសទាំងពីរ ជួបពិភាក្សា ផ្លាស់ប្តូរ និងស្វែងរកឱកាសដើម្បីពង្រីកទំនាក់ទំនងពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការ។

leftcenterrightdel
ការសម្តែងសិល្បៈមួយនៅក្នុងពិធីបើក

ពិព័រណ៍តភ្ជាប់ពាណិជ្ជកម្ម និងផ្សព្វផ្សាយផលិតផលនៃធុរកិច្ចវៀតណាម-ឡាវ ឆ្នាំ២០២៥ បានប្រព្រឹត្តទៅពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៣ ខែវិច្ឆិកា នៅមជ្ឈមណ្ឌល Lao Itecc ទីក្រុងវៀងចន្ទន៍។ ក្នុងក្របខ័ណ្ឌនៃពិព័រណ៍នេះ ក៏មានសកម្មភាពដូចជា៖ ការតាំងបង្ហាញរូបភាព និងវត្ថុតាងអំពីទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឡាវ ផ្សព្វផ្សាយអំពីវប្បធម៌វៀតណាម សិក្ខាសាលាតភ្ជាប់ពាណិជ្ជកម្មដោយផ្ទាល់និងតាមប្រព័ន្ធវីដេអូ ការសម្តែងសិល្បៈ និងការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងឡាវ។

* នៅរសៀលថ្ងៃដដែលនោះ នៅរដ្ឋធានីវៀងចន្ទន៍ លោកឧត្តមសេនីយ៍ឯក Nguyen Truong Thang បានចូលជួបសម្តែងការគួរសមជាមួយលោកឧត្តមសេនីយ៍ឯក Khamliang Outhakaysone រដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ។ លោកឧត្តមសេនីយ៍ឯក Nguyen Truong Thang បានសង្កត់ធ្ងន់ថា នាពេលកន្លងមកនេះ កិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីសម្រេចបានលទ្ធផលដ៏ធំធេង ដែលជាសសរស្តម្ភដ៏សំខាន់មួយនៃទំនាក់ទំនងវៀតណាម-ឡាវ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Truong Thang ជូនផ្កាដើម្បីអបអរសាទរទិវាបុណ្យឯករាជ្យជាតិនៃប្រទេសឡាវ

នៅពេលខាងមុខ លោកឧត្តមសេនីយ៍ឯក Nguyen Truong Thang បានចាត់ទុកថា ភាគីទាំងពីរគប្បីផ្តោតលើការអនុវត្តខ្លឹមសារដែលបានព្រមព្រៀងគ្នានៅក្នុងពិធីសារ និងផែនការសហប្រតិបត្តិការប្រចាំឆ្នាំប្រកបដោយប្រសិទ្ធភាព ដោយផ្តោតលើកិច្ចសហការ ការផ្សព្វផ្សាយ និងការអប់រំអំពីទំនាក់ទំនងមិត្តភាពរវាងវៀតណាម និងឡាវ យកចិត្តទុកដាក់លើការជម្រុញកិច្ចសហប្រតិបត្តិការរវាងអង្គភាពក្នុងកងទ័ពលើវិស័យភស្តុភារ បច្ចេកទេស និងឧស្សាហកម្មការពារជាតិ។

ដោយសម្តែងការដឹងគុណចំពោះក្រសួងការពារប្រទេសវៀតណាម ដែលបានសហការរៀបចំពិព័រណ៍តភ្ជាប់ពាណិជ្ជកម្ម និងផ្សព្វផ្សាយផលិតផលរបស់ធុរកិច្ចវៀតណាម-ឡាវ ឆ្នាំ ២០២៥ លោកឧត្តមសេនីយ៍ឯក Khamliang Outhakaysone បានចាត់ទុកថា នេះគឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យមួយ ក្នុងឱកាសអបអរសាទរខួបលើកទី៥០ នៃទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

លោកឧត្តមសេនីយ៍ឯក Khamliang Outhakaysone បានអះអាងថា ទោះបីជាមានការផ្លាស់ប្តូរជាច្រើននៅក្នុងតំបន់ និងពិភពលោកក៏ដោយ ក៏កងទ័ព និងប្រជាជននៃប្រទេសទាំងពីរនៅតែមានភាពជិតស្និទ្ធ និងជួយគ្នាទៅវិញទៅមក។ ភាគីទាំងពីរគប្បីបន្តសហការយ៉ាងជិតស្និទ្ធ និងអនុវត្តពិធីសារ កម្មវិធី និងផែនការសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ដើម្បីឲ្យកិច្ចសហប្រតិបត្តិការការពារជាតិតែងតែជាសសរស្តម្ភដ៏សំខាន់នៃទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយឡាវ-វៀតណាម។

*សូមរំលឹកថា លោកឧត្តមសេនីយ៍ឯក Nguyen Truong Thang និងគណៈប្រតិភូក្រសួងការពារប្រទេសវៀតណាម បានបំពេញទស្សនកិច្ចនៅស្ថានទូតវៀតណាមប្រចាំនៅឡាវ៕

បកប្រែដោយ Thuy Anh