វៀតណាម និងឡាវ ពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីជម្រុញការឃោសនាផ្សព្វផ្សាយ
កប.អនឡាញ - លោក Trieu Tai Vinh អនុប្រធានគណៈឃោសនាអប់រំ និងចលនាមហាជនមជ្ឈិមបក្ស បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការក្នុងការឃោសនា ជួយប្រជាជននៃប្រទេសទាំងពីរ ឲ្យយល់អំពីមិត្តភាពដ៏អស្ចារ្យ រវាងវៀតណាម និងឡាវ។
នៅព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា នៅរដ្ឋធានីវៀងចន្ទន៍ លោក Trieu Tai Vinh អនុប្រធានគណៈឃោសនាអប់រំ និងចលនាមហាជនមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ លោក Khamphanh Pheuyavong លេខាមជ្ឈិមបក្ស ប្រធានគណៈឃោសនាអប់រំមជ្ឈិមបក្ស និងលោក Inlavanh Keobounphanh សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុប្រធានមជ្ឈិមរណសិរ្សឡាវកសាងជាតិ។
    |
 |
|
លោក Khamphanh Pheuyavong ទទួលជួបលោក Trieu Tai Vinh |
នៅក្នុងកិច្ចប្រជុំនានា លោក Trieu Tai Vinh បានបញ្ជាក់ថា ការងារផ្សព្វផ្សាយឃោសនានាពេលថ្មីៗនេះ បានរួមចំណែកដល់ការផ្សព្វផ្សាយព័ត៌មានយ៉ាងទូលំទូលាយអំពីកិច្ចសហប្រតិបត្តិការវៀតណាម-ឡាវ ដោយជួយប្រជាជននៃប្រទេសទាំងពីរឱ្យយល់កាន់តែច្បាស់អំពីមិត្តភាពដ៏អស្ចារ្យ សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជនទាំងពីរ។
ចំំណែកលោក Khamphanh Pheuyavong បានស្នើឱ្យភាគីទាំងពីរបន្តបង្កើនការផ្លាស់ប្តូរ ការពិភាក្សា និងការគាំទ្រគ្នាទៅវិញទៅមកលើគ្រប់វិស័យ។ លើកកម្ពស់ការងារផ្សព្វផ្សាយឃោសនាស្តីពីគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស និងរដ្ឋ ជូនប្រជាជននៃប្រទេសទាំងពីរ ជាពិសេសយុវជនជំនាន់ក្រោយ ដើម្បីបង្កើនការយល់ដឹងអំពីទំនាក់ទំនងមិត្តភាពដ៏អស្ចារ្យ ស្មោះត្រង់ មានតែមួយគត់លើពិភពលើក
ទន្ទឹមនឹងនេះ លោកស្រី Inlavanh Keobounphanh បានស្នើឱ្យវៀតណាមបន្តចែករំលែកបទពិសោធន៍របស់ខ្លួនក្នុងការងារឃោសនា ជាពិសេសក្នុងការបង្ហាញគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស និងរដ្ឋ ជូនប្រជាជន។ ហើយក្នុងពេលជាមួយគ្នានេះ គាំទ្រប្រទេសឡាវក្នុងការកែលម្អសមត្ថភាពរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត ព័ត៌មានក្លែងក្លាយ ព័ត៌មានអាក្រក់៕
បកប្រែដោយ Duy Hoan