លោករដ្ឋមន្ត្រី Luong Tam Quang បានស្នើឱ្យលោកឯកអគ្គរដ្ឋទូតយកចិត្តទុកដាក់បន្ថែមទៀតក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងវៀតណាម និងកាណាដានិយាយរួម និងរវាងក្រសួងនគរបាលវៀតណាម និងស្ថាប័នអនុវត្តច្បាប់កាណាដានិយាយដោយឡែក។

leftcenterrightdel
លោករដ្ឋមន្ត្រី Luong Tam Quang ស្វាគមន៍លោកឯកអគ្គរដ្ឋទូត James Nickel ចាប់ផ្តើមអាណត្តិការងារនៅវៀតណាម (រូបថត៖ bocongan.gov.vn)

លោករដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមបានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរត្រូវបន្តខិតខំប្រឹងប្រែងដើម្បីដំឡើងទំនាក់ទំនងឡើងទៅកម្រិតកំពស់ថ្មីមួយទៀត ជម្រុញដំណើរទស្សនកិច្ចកម្រិតខ្ពស់ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នអនុវត្តច្បាប់កាណាដា និងក្រសួងនគរបាលវៀតណាម ជាពិសេសនៅក្នុងវិស័យដែលមានសក្តានុពល និងតម្រូវការ ដូចជាការផ្លាស់ប្តូរគណៈប្រតិភូ ការបណ្តុះបណ្តាល ការចែករំលែកបទពិសោធន៍ក្នុងសន្តិសុខតាមអ៊ីនធឺណិត ការបណ្តុះបណ្តាលសម្រាប់ប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងការធ្វើទំនើបកម្មឧបករណ៍សម្រាប់បំពេញការងារ។

ភាគីទាំងពីរនឹងសិក្សាពីការបង្កើតយន្តការសន្ទនាថ្នាក់អនុរដ្ឋមន្ត្រីស្តីពីសន្តិសុខ និងការអនុវត្តច្បាប់ ដែលធ្វើឡើងតាមរយៈការប្តូរវេននៅក្នុងប្រទេសនីមួយៗ ជម្រុញការចរចា និងការចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការក្នុងវិស័យយុត្តិធម៌ព្រហ្មទណ្ឌ និងការប្រយុទ្ធប្រឆាំងនឹងបទល្មើស ដោយបង្កើតមូលដ្ឋានច្បាប់សម្រាប់ការការពារពលរដ្ឋ ការធ្វើបត្យាប័ន ការផ្ទេរជនជាប់ទោស និងជំនួយផ្នែកច្បាប់ទៅវិញទៅមកក្នុងយុត្តិធម៌ព្រហ្មទណ្ឌ។

លោកឯកអគ្គរដ្ឋទូត James Nickel បានអះអាងថា លោកនឹងបន្តធ្វើជាស្ពានតភ្ជាប់ទំនាក់ទំនងមួយដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយរវាងវៀតណាម និងកាណាដាឲ្យកាន់តែស៊ីជម្រៅថែមទៀត៕

បកប្រែដោយ Duy Hoan