leftcenterrightdel
ការវិនិយោគលើកំពង់ផែស្ងួតនៅកម្ពុជាជួយកាត់បន្ថយការកកស្ទះចរាចរណ៍តាមផ្លូវទឹក និងគាំទ្រដល់ការលើកកម្ពស់ពាណិជ្ជកម្មទំនិញ (រូបថតឧទាហរណ៍៖ vov.vn)

យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កំពង់ផែស្ងួតនេះមានផ្ទៃដី ១០ ហិកតា ដែលវិនិយោគដោយក្រុមហ៊ុន SSR របស់កម្ពុជា ក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង។ គម្រោងនេះ រួមមាន៖ អគារការិយាល័យ និងពាណិជ្ជកម្ម តំបន់ជួញដូរទំនិញ ឃ្លាំងកុងតឺន័រ ដែលបម្រើដោយផ្ទាល់ដល់ការពង្រឹងការតភ្ជាប់ឡូជីស្ទិករវាងកម្ពុជា និងវៀតណាម ក្នុងបរិបទដែលប្រទេសទាំងពីរកំពុងឆ្ពោះទៅរកគោលដៅពាណិជ្ជកម្មចំនួន ២០ ពាន់លានដុល្លារអាមេរិក។ នេះគឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយនៅក្នុងខេត្ត ដើម្បីជំរុញពាណិជ្ជកម្មទំនិញឆ្លងព្រំដែន កម្ពុជា-វៀតណាម ជាពិសេសតាមរយៈច្រកទ្វារព្រំដែនអន្តរជាតិមឿនជ័យ/Tan Nam រវាងខេត្តព្រៃវែងរបស់កម្ពុជា និងខេត្ត Tay Ninh របស់វៀតណាម៕

បកប្រែដោយ Huyen Trang