សប្តាហ៍វប្បធម៌-ទេសចរណ៍-វិទ្យាសាស្ត្រ ក្វាងស៊ី (ចិន) ត្រូវបានបើកនៅទីក្រុងហាណូយ
កប.អនឡាញ - សប្តាហ៍វប្បធម៌-ទេសចរណ៍-វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្វាងស៊ីត្រូវបានបើកនាថ្ងៃទី ២៦ ខែវិច្ឆិកា នៅមជ្ឈមណ្ឌលវប្បធម៌ចិនក្នុងទីក្រុងហាណូយ។
ព្រឹត្តិការណ៍ប្រព្រឹត្តិទៅដល់ថ្ងៃទី ២៨ ខែវិច្ឆិកា ក្នុងបំណងអបអរសាទរខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងចិន (១៩៥០-២០២៥) និង "ឆ្នាំផ្លាស់ប្តូរមនុស្សធម៌វៀតណាម-ចិន" ឆ្នាំ២០២៥។
    |
 |
|
បេតិកភណ្ឌវប្បធម៌អរូបីរបស់ខេត្តក្វាងស៊ី ត្រូវបានតាំងបង្ហាញនៅក្នុងសប្តាហ៍នេះ (រូបថត៖ vovworld.vn) |
សប្តាហ៍វប្បធម៌-ទេសចរណ៍-វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្វាងស៊ីនាំមកនូវឱកាសស្វែងយល់អំពីទេសភាព វប្បធម៌ជនជាតិ ប្រវត្តិសាស្ត្រ និងសមិទ្ធផលបច្ចេកវិទ្យាទំនើបរបស់ក្វាងស៊ី (ចិន)។
នៅក្នុងពិធីបើក លោក Hoang Dao Cuong អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម បានសង្កត់ធ្ងន់ថា ការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងវៀតណាម និងចិន គឺជាទំនាក់ទំនងប្រពៃណីយូរអង្វែង ដោយផ្អែកលើទំនាក់ទំនងមិត្តភាពយូរអង្វែងរវាងប្រទេសទាំងពីរ។ កម្មវិធីលើកនេះជាជំហានដ៏សំខាន់មួយ ដើម្បីជួយភាគីទាំងពីរបង្កើតឱកាសសហប្រតិបត្តិការថ្មីៗ ទាក់ទាញភ្ញៀវទេសចរវៀតណាមកាន់តែច្រើនមកទស្សនាខេត្តក្វាងស៊ី និងផ្ទុយមកវិញ ដើម្បីឲ្យមិត្តភក្តិខេត្តក្វាងស៊ីអាចស្វែងយល់អំពីលក្ខណៈដ៏ល្អប្រពៃនៃវប្បធម៌ មនុស្ស និងទឹកដីវៀតណាម៕
បកប្រែដោយ Thanh Cong