នៅក្នុងកម្មវិធី ប្រតិភូទាំងឡាយនិងយុវជនទីក្រុងហូជីមិញ និងនិស្សិតឡាវបានរំលឹកឡើងវិញនូវប្រពៃណីនៃចំណងសាមគ្គីភាព មិត្តភាព និងមនោសញ្ចេតនារវាងប្រទេសបងប្អូនទាំងពីរវៀតណាម និងឡាវ ដែលត្រូវបានពូនជ្រំពីសម័យសង្គ្រាមប្រឆាំងនឹងការឈ្លានពានរបស់សត្រូវ។

leftcenterrightdel
ការសម្តែងសិល្បៈប្រពៃណីរបស់និស្សិតប្រទេសឡាវ
leftcenterrightdel
ស្តង់ម្ហូបអាហារឡាវនៅក្នុងកម្មវិធី
leftcenterrightdel
គណៈកម្មការរៀបចំប្រគល់អំណោយដល់និស្សិតឡាវឆ្នើមៗ

នៅក្នុងកម្មវិធីនេះ ប្រតិភូទាំងឡាយបានទស្សនាការសម្តែងសិល្បៈពិសេសនៃនិស្សិតឡាវនិងយុវជនសង្កាត់ Xuan Hoa។ ក្នុងក្របខ័ណ្ឌនៃកម្មវិធីនេះ ក៏បានប្រព្រឹត្ដទៅសកម្មភាពរត់ប្រណាំងដោយមានអត្តពលិកជាង ៤០០ នាក់ ដែលជានិស្សិតឡាវ កម្មាភិបាល និងប្រជាជនសង្កាត់ Xuan Hoa ចូលរួម។

leftcenterrightdel
និស្សិតឡាវចូលរួមការរត់ប្រណាំង

ក្នុងឱកាសនេះ គណៈកម្មការរៀបចំបានប្រគល់អំណោយដល់និស្សិតឡាវដែលមានលទ្ធផលល្អក្នុងការសិក្សា និងរៀបចំកម្មវិធីការរៃអង្គាសដើម្បីជួយឧបត្ថម្ភដល់ជនរួមជាតិនៅមូលដ្ឋានដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយទឹកជំនន់៕

បកប្រែដោយ Pham Diep