ចិន និងជប៉ុន ប្រកាសគោលជំហរលើទំនាក់ទំនងទ្វេភាគី
ប្រទេសជប៉ុន និងចិន នាថ្ងៃទី ២១ ខែវិច្ឆិកា បានចេញសារមួយស្តីពីគោលជំហររបស់ខ្លួន លើទំនាក់ទំនងទ្វេភាគី។
ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានដកស្រង់សម្តីរបស់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi ក្នុងសន្និសីទសារព័ត៌មានមួយនៅការិយាល័យនាយករដ្ឋមន្ត្រី ដោយលើកច្បាស់ថា គោលនយោបាយរបស់ជប៉ុនក្នុងការជំរុញទំនាក់ទំនង "មានផលប្រយោជន៍ទៅវិញទៅមក" និងការរក្សាទំនាក់ទំនង "ស្ថាបនា និងស្ថិរភាព" ជាមួយចិនគឺ "នៅតែមិនផ្លាស់ប្តូរ"។
    |
 |
|
លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុន (រូបថត៖ vnanet.vn) |
យោងតាមកាសែត NHK ដោយលើកឡើងពីស្ថានភាពដែលត្រូវបានចាត់ទុកជា "ការគំរាមកំហែងមានលក្ខណៈស្លាប់រស់" របស់ជប៉ុន នាយករដ្ឋមន្ត្រីលោកស្រី Sanae Takaichi បានឲ្យដឹងថា រដ្ឋាភិបាលប្រទេសនេះ នឹងធ្វើការវាយតម្លៃយ៉ាងទូលំទូលាយដោយផ្អែកលើព័ត៌មានទាំងអស់ ស្របតាមស្ថានភាពជាក់ស្តែង។
នាថ្ងៃដដែលនោះ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួ (ចិន) បានរាយការណ៍ថា នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៅទីក្រុងប៉េកាំង អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានចាត់ទុកថា ការលើកកម្ពស់ទំនាក់ទំនងជប៉ុន-ចិនប្រកបដោយស្ថិរភាពនិងស្ថាបនា ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ និងការឯកភាពគ្នាដែលបានកំណត់នៅក្នុងឯកសារនយោបាយចំនួន ៤ រវាងប្រទេសទាំងពីរ ក៏ដូចជាការគោរពការសន្យានយោបាយ៕
តាម vovworld.vn