កិច្ចសន្ទនាវៀតណាម ឆ្នាំ២០២៥ - វេទិកាដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វៀតណាម - អាល្លឺម៉ង់ - អឺរ៉ុប
កប.អនឡាញ - នាពេលថ្មីៗនេះ ក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត វៀតណាម-អាល្លឺម៉ង់ (១៩៧៥ - ២០២៥) Vietnam Advisors សហការជាមួយសមាគមសហគ្រាសអាល្លឺម៉ង់នៅអាស៊ីប៉ាស៊ីហ្វិក (OAV) បានរៀបចំវេទិកា "កិច្ចសន្ទនាវៀតណាម ឆ្នាំ២០២៥" នៅទីក្រុង Frankfurt am Main ប្រទេសអាល្លឺម៉ង់។
"កិច្ចសន្ទនាវៀតណាម ឆ្នាំ២០២៥" ផ្តោតលើប្រធានបទសំខាន់ៗចំនួន៤ ដែលកំពុងកំណត់អនាគតនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀតណាម និងសហភាពអឺរ៉ុប (EU) រួមមាន៖ ទំនាក់ទំនងវៀតណាម - អាល្លឺម៉ង់ - សហភាពអឺរ៉ុប; តួនាទីរបស់វៀតណាមជាមជ្ឈមណ្ឌលបច្ចេកវិទ្យាសកលដែលកំពុងរីកចម្រើន; ការធ្វើបរិវត្តកម្មបៃតង - ឱកាសវិនិយោគសម្រាប់អង្គភាពអាជីវកម្មអឺរ៉ុប; និងសក្តានុពលរបស់វៀតណាមក្នុងតួនាទីជាមជ្ឈមណ្ឌលហិរញ្ញវត្ថុក្នុងតំបន់។
    |
 |
|
ទិដ្ឋភាពនៃវេទិកា "កិច្ចសន្ទនាវៀតណាម ឆ្នាំ២០២៥" (រូបថត៖ vnanet.vn) |
វេទិកានេះមានការចូលរួមពីវាគ្មិនជាន់ខ្ពស់ជាច្រើនរូបមកពីបណ្តាភ្នាក់ងារ អង្គការ និងសាជីវកម្មអន្តរជាតិ ដូចជា GIZ, DIHK/HIHK, Duane Morris Vietnam, Frankfurt Main Finance និងតំណាងបណ្តាសហគ្រាសដូចជា FPT Software, PNE, DEG Invest, VietinBank Frankfurt, Deutsche Bank, DZ Bank, OAV។ល។ មតិយោបល់ទាំងនេះផ្តោតលើការវាយតម្លៃការផ្លាស់ប្តូរម៉ាក្រូសេដ្ឋកិច្ចរបស់វៀតណាម សក្តានុពលក្នុងការទាក់ទាញការវិនិយោគក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ ថាមពលកកើតឡើងវិញ និងហិរញ្ញវត្ថុប្រកបដោយចីរភាព។
មានប្រសាសន៍នៅក្នុងវេទិកានេះ លោក Nguyen Dac Thanh ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់វៀតណាមប្រចាំសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានបញ្ជាក់ថា តាមរយៈកិច្ចសន្ទនាវៀតណាមឆ្នាំ ២០២៥ ស្ថាប័ន និងសហគ្រាសមកពីអឺរ៉ុបនិយាយរួម និងនៅក្នុងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់និយាយដោយឡែក នឹងទទួលបានការយល់ដឹងយ៉ាងស៊ីជម្រៅ និងព័ត៌មានមានប្រយោជន៍ ដើម្បីធ្វើការសម្រេចចិត្តវិនិយោគជាយុទ្ធសាស្ត្ររយៈពេលវែងនៅក្នុងប្រទេសវៀតណាម៕
បកប្រែដោយ Huyen Trang