វេទិកាសេដ្ឋកិច្ចថ្មីឆ្នាំ២០២៥ ដែលបានធ្វើឡើងនៅប្រទេសសិង្ហបុរី
កប.អនឡាញ - ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែវិច្ឆិកា លោក Dang Hoang Giang អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចថ្មី (NEF) ឆ្នាំ២០២៥ របស់ Bloomberg នៅប្រទេសសិង្ហបុរី និងជួបជាមួយថ្នាក់ដឹកនាំនៃប្រទេសមួយចំនួន និងអាជីវកម្មក្នុងក្របខ័ណ្ឌនៃវេទិកានេះ។
ថ្លែងក្នុងកិច្ចសន្ទនាចង្អៀតអំពីពាណិជ្ជកម្មក្នុងក្របខ័ណ្ឌ NEF លោកអនុរដ្ឋមន្ត្រី Dang Hoang Giang បានសង្កត់ធ្ងន់ថា ក្នុងបរិបទដែលពិភពលោកមានការវិវឌ្ឍន៍ដ៏ស្មុគស្មាញនិងឆាប់រហ័ស វៀតណាមផ្តល់អាទិភាពដល់ការបង្កើនភាពធន់នៃសេដ្ឋកិច្ច និងបង្កើតគំរូកំណើនថ្មីដោយផ្អែកលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្ដកម្មឌីជីថល។ ព្រមទាំងលោកបញ្ជាក់ថា វៀតណាមបើកទីផ្សារ និងគាំទ្រប្រព័ន្ធពាណិជ្ជកម្មសេរី យុត្តិធម៌ និងផ្អែកលើច្បាប់ ហើយបន្តលើកកម្ពស់ការធ្វើពិពិធកម្ម និងពហុភាគីនីយកម្មទំនាក់ទំនងភាពជាដៃគូ និងទីផ្សារ។
    |
 |
|
លោក Dang Hoang Giang អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមថតរូបជាមួយថ្នាក់ដឹកនាំ Bloomberg Media |
ក្នុងឱកាសនេះ លោកអនុរដ្ឋមន្ត្រី Dang Hoang Giang បានជួបជាមួយលោក Manuel Tovar Rivera រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មក្រៅប្រទេស Costa Rica; លោក Michael Bloomberg ស្ថាបនិក Bloomberg និងលោកស្រី Sunita Rajan នាយិកាប្រតិបត្តិ Bloomberg Media ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងជួបជាមួយថ្នាក់ដឹកនាំសិង្ហបុរីមួយចំនួន។
នៅក្នុង NEF ២០២៥ ប្រតិភូទាំងឡាយបានផ្តោតលើការពិភាក្សាអំពីទស្សនវិស័យកំណើនសកលលោក វាយតម្លៃលើការកែសម្រួលលំហូរពាណិជ្ជកម្ម និងវិនិយោគអន្តរជាតិក្នុងបរិបទនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ អស្ថិរភាពហិរញ្ញវត្ថុ និងរូបិយវត្ថុ និងការកើនឡើងនៃបំណុលសាធារណៈ ព្រមទាំងសង្កត់ធ្ងន់លើសារថា ខឿនសេដ្ឋកិច្ចតូចៗគួរតែបន្តអនុវត្ដគោលនយោបាយបើកទូលាយ ធ្វើពិពិធកម្មទំនាក់ទំនងភាពជាដៃគូតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មី និងឆ្លៀតយកឱកាសពីបដិវត្តន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា...
បកប្រែដោយ Pham Diep