សកម្មភាពវប្បធម៌ជាច្រើននៅពិធីបុណ្យមិត្តភាពវៀតណាម-អាមេរិក
កប.អនឡាញ - នៅថ្ងៃទី ២៣ ខែវិច្ឆិកា ពិធីបុណ្យមិត្តភាពវៀតណាម-អាមេរិកបានធ្វើឡើងនៅឧទ្យាន Cau Giay (ទីក្រុងហាណូយ)។ ពិធីបុណ្យនេះត្រូវបានរៀបចំឡើងដោយស្ថានទូតអាមេរិកប្រចាំទីក្រុងហាណូយ និងសហភាពអង្គការមិត្តភាពវៀតណាម (VUFO)។
នេះគឺជាព្រឹត្តិការណ៍ចុងក្រោយនៃពិធីបុណ្យចំនួនបួនដែលបានប្រារព្ធឡើងនៅក្នុងខេត្ត និងទីក្រុងជាច្រើនរបស់ប្រទេសវៀតណាមនៅឆ្នាំនេះ ក្នុងឱកាសខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងទ្វេភាគីរវាងសហរដ្ឋអាមេរិក និងវៀតណាម។ សូមរំលឹកថា ពិធីបុណ្យផ្សេងៗត្រូវបានរៀបចំនៅទីក្រុង Da Nang ទីក្រុង Can Tho និងទីក្រុងហូជីមិញ។
    |
 |
|
លោក Marc E. Knapper ស្ដាប់ការណែនាំអំពីបច្ចេកវិទ្យាសម្ភារៈថ្មីនៅពិធីបុណ្យមិត្តភាពវៀតណាម-អាមេរិក |
ព្រឹត្តិការណ៍ស្វាគមន៍មហាជនដោយសេរី ហើយទាក់ទាញការចូលរួមពីប្រជាជនទីក្រុងហាណូយជាច្រើន ដោយមានសកម្មភាពសប្បាយៗដែលបង្ហាញពីវប្បធម៌អាមេរិក និងវៀតណាម។ ជាពិសេស កម្មវិធីនេះមានការសម្តែងដោយសិល្បករល្បីៗ និងការបង្ហាញម្ហូបប្រពៃណីអាមេរិក និងវៀតណាមផងដែរ។
ដោយមានសកម្មភាពជាច្រើន ពិធីបុណ្យមិត្តភាពវៀតណាម-អាមេរិកត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍ពិសេសមួយ ដែលបង្ហាញពីកិច្ចសហប្រតិបត្តិការរវាងអាមេរិកនិងវៀតណាម និងបង្ហាញពីបំណងប្រាថ្នារួមរបស់ប្រទេសទាំងពីរក្នុងការលើកកម្ពស់ការយោគយល់គ្នាទៅវិញទៅមកតាមរយៈការផ្លាស់ប្ដូរវប្បធម៌។
យោងតាមលោក Marc E. Knapper ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសវៀតណាម បានចាត់ទុកថា ពិធីបុណ្យនេះគឺជាឱកាសមួយដើម្បីលើកសរសើរភាពរឹងមាំនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាមេរិក និងវៀតណាម និងការរីកចម្រើនក្នុងរយៈពេលបីទសវត្សរ៍នៃទំនាក់ទំនងទ្វេភាគី។ យើងមានសេចក្តីសោមនស្សរីករាយក្នុងការរៀបចំព្រឹត្តិការណ៍ពិសេសនេះនៅក្នុងឧទ្យាន Cau Giay ដ៏ស្រស់ស្អាត ដែលទល់មុខអគារថ្មីនៃស្ថានទូតអាមេរិក៕
បកប្រែដោយ Thuy Anh