ពិធីបុណ្យអកអំបុកយ៉ាងរស់រវើក
កប.អនឡាញ - នៅយប់ថ្ងៃទី ៥ ខែវិច្ឆិកា នៅកេរ្តិ៍ដំណែល Ao Ba Om (សង្កាត់ Nguyen Hoa) ខេត្ត Vinh Long វៀតណាម បានរៀបចំពិធីបុណ្យអកអំបុកយ៉ាងឱឡារិក។ នេះគឺជាពិធីបុណ្យប្រពៃណីរបស់ជនរួមជាតិខ្មែរ ដែលត្រូវបានក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាមដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីជាតិ។
ថ្លែងនៅក្នុងពិធីនេះ លោក Nguyen Quynh Thien អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Vinh Long ប្រធានគណៈកម្មាធិការរៀបចំសប្តាហ៍វប្បធម៌ កីឡា និងទេសចរណ៍ ដើម្បីអបអរសាទរពិធីបុណ្យអកអំបុករបស់ខេត្ត Vinh Long ឆ្នាំ២០២៥ បានឲ្យដឹងថា រាត្រីពិធីបុណ្យអកអំបុកគឺជាព្រឹត្តិការណ៍សំខាន់ៗនៅក្នុងស៊េរីសកម្មភាពនៃសប្តាហ៍នេះ។ នេះគឺជាឱកាសសម្រាប់ជនរួមជាតិពង្រឹងសាមគ្គីភាព ជម្រុញការប្រឡងប្រណាំងក្នុងផលិតកម្ម ការសិក្សា បន្តថែរក្សា និងពង្រីកអត្តសញ្ញាណវប្បធម៌ជាតិ ដោយរួមចំណែកដល់ការអនុវត្តប្រកបដោយជោគជ័យនូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងស្រុក។
    |
 |
|
ថ្នាក់ដឹកនាំខេត្តផ្តល់អាហារូបករណ៍ដល់សិស្សក្រីក្រ ប៉ុន្តែទទួលបានផលទ្ធផលល្អក្នុងការសិក្សា (រូបថត៖ vnanet.vn) |
នៅឆ្នាំនេះ សប្តាហ៍វប្បធម៌ កីឡា និងទេសចរណ៍ ក្នុងឱកាសពិធីបុណ្យអកអំបុក នៅខេត្ត Vinh Long ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣០ ខែតុលា ដល់ថ្ងៃទី ៥ ខែវិច្ឆិកា ដោយមានប្រធានបទ "ស្វែងយល់អំពីបេតិកភណ្ឌវប្បធម៌អរូបីជាតិនៃពិធីបុណ្យអកអំបុក"។ ខេត្តបានរៀបចំសកម្មភាពវប្បធម៌ កីឡា ការលេងកម្សាន្ត... ចំនួន១៩ ដើម្បីបម្រើជនរួមជាតិខ្មែរក្នុងឱកាសពិធីបុណ្យ។ នេះក៏ជាឱកាសមួយសម្រាប់មូលដ្ឋានផ្សព្វផ្សាយរូបភាពនៃទេសភាព និងប្រជាជននៅខេត្ត Vinh Long ជាពិសេសវប្បធម៌ពិសេសរបស់ជនរួមជាតិខ្មែរ ដល់ភ្ញៀវទេសចរក្នុង និងក្រៅប្រទេស។
ថ្នាក់ដឹកនាំខេត្ត Vinh Long សង្ឃឹមថា ស្ថាប័នគ្រប់លំដាប់ថ្នាក់ គ្រប់វិស័យ ប្រជាជននៅក្នុងខេត្ត នឹងបន្តរក្សា និងលើកកម្ពស់តម្លៃបេតិកភណ្ឌវប្បធម៌ ដោយចូលរួមចំណែកដល់ការកសាងមនុស្ស និងវប្បធម៌របស់ខេត្ត Vinh Long ដែលបំពេញតម្រូវការនៃការអភិវឌ្ឍប្រកបដោយចីរភាព។
ក្នុងឱកាសនេះ គណៈកម្មាធិការរៀបចំបានផ្តល់អាហារូបករណ៍ដល់សិស្សជនជាតិខ្មែរក្រីក្រ ប៉ុន្តែទទួលបានផលទ្ធផលល្អក្នុងការសិក្សាចំនួន ២០ នាក់នៅក្នុងឃុំ Nguyen Hoa៕
បកប្រែដោយ Thuy Anh