ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយនាយកដ្ឋានបណ្ណសាររដ្ឋវៀតណាម សហការជាមួយអគ្គនាយកដ្ឋានបណ្ណសាររដ្ឋចិនក្នុងឱកាសអបអរសាទរខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម-ចិន (ថ្ងៃទី ១៨ ខែមករា ឆ្នាំ ១៩៥០ / ថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៥)។

leftcenterrightdel
ប្រតិភូទាំងឡាយទស្សនាតាំងពិព័រណ៍

ការតាំងពិព័រណ៍នេះ បានតាំងបង្ហាញឯកសារ បណ្ណសារនិងរូបភាពចំនួន ១១២ ដែលបានជ្រើសរើសពីទីភ្នាក់ងារបណ្ណសារ ទីភ្នាក់ងារព័ត៌មាននៃប្រទេសទាំងពីរនិងអង្គភាពពាក់ព័ន្ធ។ នេះគឺជាភស្តុតាងនិងព័ត៌មានពិតប្រាកដដែលឆ្លុះបញ្ចាំងពីដំណើរការសហប្រតិបត្តិការ និងសមិទ្ធផលសំខាន់ៗដែលសម្រេចបានក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតមក។

យោងតាមលោក Dang Thanh Tung ប្រធាននាយកដ្ឋានបណ្ណសាររដ្ឋវៀតណាម ឲ្យដឹងថា វៀតណាមនិងចិនគឺជាប្រទេសជិតខាងជិតស្និទ្ធទាំងពីរដែលមានភាពស្រដៀងគ្នាជាច្រើននូវប្រវត្តិសាស្ត្រ វប្បធម៌និងរបបនយោបាយ។ ក្នុងរយៈពេល ៧៥ ឆ្នាំកន្លងមកនេះ ឆ្លងកាត់ដំណាក់កាលប្រវត្តិសាស្ត្រ ប្រជាជននៃប្រទេសទាំងពីរតែងតែគាំទ្រគ្នាទៅវិញទៅមក។ ឯកសារ ដែលដាក់តាំងបង្ហាញនៅក្នុងពិព័រណ៍នេះជួយសាធារណជនយល់កាន់តែច្បាស់អំពីអំឡុងពេលសាមគ្គីភាព និងការតស៊ូរបស់ប្រទេសទាំងពីរ ក៏ដូចជារួមចំណែកដល់ការកសាង ពង្រឹងនិងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងចិន៕

បកប្រែដោយ Pham Diep