ជើងហោះហើរលេខ VN៦៣៤ ដែលមានអ្នកដំណើរចំនួន ១៣០ នាក់ បានចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិ Soekarno-Hatta (ហ្សាការតា) នៅម៉ោង ១:៣០ (ថ្ងៃទី ២៣ ខែវិច្ឆិកា) ហើយហោះហើរត្រង់ទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Noi Bai។ នេះជាជើងហោះហើរត្រង់ទីពីររវាងឥណ្ឌូនេស៊ី និងវៀតណាម ដែលក្រុមហ៊ុន Vietnam Airlines បានដាក់ឱ្យដំណើរការនៅឆ្នាំនេះ បន្ទាប់ពីជើងហោះហើរ Denpasar - ទីក្រុងហូជីមិញ។

leftcenterrightdel
ពិធីបើកផ្លូវហោះហើរដែលតភ្ជាប់ ហ្សាកាតា - ហាណូយ នៅអាកាសយានដ្ឋានអន្តរជាតិ Soekarno - Hatta (រូបថត៖ vov.vn)

លោក Ta Van Thong ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ី បានសង្កត់ធ្ងន់ថា៖ ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ វៀតណាម-ឥណ្ឌូនេស៊ី នៅតែមិនទាន់សមស្របនឹងសក្តានុពលនៃប្រទេសទាំងពីរនៅឡើយទេ។ ដូច្នេះ ការបើកផ្លូវហោះហើររវាងរដ្ឋធានីទាំងពីរ រួមចំណែកជំរុញការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គភាពអាជីវកម្មនៅសងខាង។ ការបើកផ្លូវហោះហើរត្រង់នឹងជួយបង្កើនការផ្លាស់ប្តូររវាងប្រទេសទាំងពីរ និងបើកឱកាសដើម្បីទាញយកអត្ថប្រយោជន៍ពីទីផ្សារសក្តានុពលឈានមុខគេក្នុងតំបន់។

ផ្លូវហោះហើរត្រង់ដែលតភ្ជាប់រដ្ឋធានីទាំងពីរ ហាណូយ - ហ្សាកាតា ត្រូវបានដំណើរការជាមួយជើងហោះហើរចំនួន ៥ ក្នុងមួយសប្តាហ៍ ហើយអាចត្រូវបានបង្កើនក្នុងអំឡុងពេលមមាញឹក៕

បកប្រែដោយ Huyen Trang