ពិព័រណ៍តភ្ជាប់ពាណិជ្ជកម្មនិងផ្សព្វផ្សាយផលិតផលរបស់សហគ្រាសវៀតណាមនិងឡាវឆ្នាំ ២០២៥ មិនត្រឹមតែជាកន្លែងផ្លាស់ប្ដូរពាណិជ្ជកម្មធំៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកន្លែងលើកកម្ពស់តម្លៃវប្បធម៌វៀតណាម តភ្ជាប់នូវផលិតកម្ម ភាពច្នៃប្រឌិតនិងការធ្វើសមាហរណកម្ម។

រូបភាពទូទៅនៃផលិតផលឧស្សាហកម្មការពារជាតិ និងសេដ្ឋកិច្ច  រួមផ្សំជាមួយផលិតផលបច្ចេកវិទ្យា នវានុវត្តន៍ logistics... ត្រូវបានបង្ហាញតាម      រយៈស្តង់តាំងពិព័រណ៍ចម្រុះ - ជាកន្លែងដែលសិល្បៈ គំនិតផ្ដួចផ្ដើមនិងបច្ចេកវិទ្យាបញ្ចូលគ្នា បង្កើតបទពិសោធន៍ថ្មីៗសម្រាប់អ្នកទស្សនា។

នៅស្តង់ទំនិញរបស់ធនាគារពាណិជ្ជកម្មភាគហ៊ុនកងទ័ព សាខាឡាវ (MB Lao) អតិថិជននឹងទទួលបានសេវាកម្មឌីជីថលក្នុងសកម្មភាពធនាគារដែលមានសុវត្ថិភាព ងាយស្រួលនិងទំនើប។ MB Lao បច្ចុប្បន្នគឺជាធនាគារតែមួយគត់ដែលត្រូវបានធនាគារជាតិឡាវផ្ដល់អាជ្ញាប័ណ្ណដើម្បីបើកគណនីទូទាត់តាមអ៊ីនធឺណិតដោយប្រើប្រាស់បច្ចេកវិទ្យា eKYC និងសេវាកម្មឌីជីថលដំបូងគេបានដំណើរការក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុនៅក្នុងប្រទេស​ឡាវ។

leftcenterrightdel
គណៈកម្មការរៀបចំបានប្រគល់អំណោយដល់អ្នកទស្សនា 

ខណៈដែល តំបន់តាំងពិព័រណ៍របស់អង្គទ័ពលេខ ២០ នៃអគ្គក្រុមហ៊ុន Tan Cang Sai Gon បានតាំងបង្ហាញសមិទ្ធផលលេចធ្លោជាច្រើនក្នុងវិស័យផលិតកម្ម អាជីវកម្ម និងការធ្វើបរិវត្ដកម្មឌីជីថល។ នៅទីនេះ អ្នកទស្សនានឹងបានទស្សនាកំពង់ផែ Tan Cang-Cat Lai និងកំពង់ផែអន្តរជាតិ Tan Cang-Cai Mep តាមរយៈបច្ចេកវិទ្យា VR360។ តំបន់តាំងពិព័រណ៍ក៏បង្ហាញអំពីសសរស្តម្ភអាជីវកម្មទាំង ៥ រួមមាន៖ ប្រតិបត្ដិការរបស់កំពង់ផែ; សេវាកម្ម logictics; វិស័យសេដ្ឋកិច្ចសមុទ្រ ការវិនិយោគ និងការធ្វើអាជីវកម្មនៅក្នុងសួនឧស្សាហកម្ម សេវាកម្មទេសចរណ៍សមុទ្រ និងកោះនិងការអភិវឌ្ឍថាមពលកកើតឡើងវិញនៅឯនាយសមុទ្រ។  តាំងពិព័រណ៍នេះបានទាក់ទាញការចាប់អារម្មណ៍ពិសេសពីប្រជាជនឡាវ និងអ្នកទស្សនាអន្តរជាតិ​។

ពិព័រណ៍នៅឆ្នាំនេះបានប្រមូលផ្តុំអាជីវកម្មរាប់រយមកពីប្រទេសទាំងពីរចូលរួមតាំងបង្ហាញដែលមានស្តង់ទំនិញប្រហែល ១៥០  ស្តង់ រួមទាំងម៉ាកល្បីៗជាច្រើនរបស់វៀតណាមនៅក្នុងវិស័យដូចជា៖ វាយនភណ្ឌ ស្បែកជើង ផលិតផលប្លាស្ទិក កសិកម្ម-ព្រៃឈើ-នេសាទ គ្រឿងសមុទ្រ សិប្បកម្ម អាហារកែច្នៃ គ្រឿងអេឡិចត្រូនិច មេកានិច សារធាតុគីមី...

ស្តង់ទំនិញរបស់សម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្ម-ទូរគមនាគមន៍យោធា (Viettel) ដែលមានម៉ាកយីហោ Unitel កំពុងប្រតិបត្តិការនៅក្នុងប្រទេសឡាវ បានតាំងបង្ហាញបច្ចេកវិទ្យាស្វ័យប្រវត្តិកម្មរបស់ Unitel Logistics ដែលក្នុងនោះមានផលិតផល robot ក្នុងវិស័យ logistics។

លើសពីនេះ កាហ្វេ ផ្លែឈើ អាហារកំប៉ុង ស្រា កាំជ្រួច ផលិតផលវាយនភណ្ឌ... មកពីអគ្គក្រុមហ៊ុនលេខ ១៥ , ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត Coffee ១៥ និងរោងចក្រ Z121 ព្រមទាំងសេវាកម្ម  បច្ចេកវិទ្យាផលិតកម្ម បច្ចេកវិទ្យាសំណង់ពីអគ្គក្រុមហ៊ុន Thanh An , អគ្គក្រុមហ៊ុនសហប្រតិបត្ដិការអន្ដរជាតិ យោធភូមិភាគទី ៤  ក៏ទាក់ទាញអ្នកទស្សនាផងដែរ។

លោកស្រី Nguyen Thi Hien ជាអ្នកទេសចរមកពីទីក្រុងហាណូយ បានឲ្យដឹងថា៖ "ខ្ញុំគិតថា ពិព័រណ៍ឆ្នាំនេះមិនត្រឹមតែជាកន្លែងសម្រាប់ការទិញឥវ៉ាន់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឱកាសសម្រាប់មនុស្សយល់កាន់តែច្បាស់អំពីវប្បធម៌ និងប្រជាជនវៀតណាមផងដែរ។ ខណៈដែល លោក Souliya Thibounma (អាយុ ៣៣ ឆ្នាំ) មកពីទីក្រុងវៀងចន្ទន៍ បាននិយាយថា លោកបានទៅទស្សនាស្តង់ភាគច្រើន លោកបានកោតសរសើរយ៉ាងខ្លាំងចំពោះការៀបចំរ។ "ពិព័រណ៍នេះបានរៀបចំក្នុងទ្រង់ទ្រាយធំ។ ខ្ញុំពិតជាចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងផលិតផល និងសេវាកម្មដែលប្រើប្រាស់បច្ចេកវិទ្យារបស់វៀតណាម។ ខ្ញុំជឿជាក់ថា ផលិតផលទាំងនេះនឹងពង្រីកនៅទីផ្សារឡាវឆាប់ៗនេះ"។

ចំណុចគួរឱ្យកត់សម្គាល់មួយនៃពិព័រណ៍ឆ្នាំនេះគឺលំហវប្បធម៌វៀតណាម ជាកន្លែងតាំងបង្ហាញនិងឧទ្ទេសនាមអំពីវប្បធម៌ ប្រទេសនិងប្រជាជន​វៀតណាម ព្រមទាំងពិព័រណ៍នេះក៏តាំងបង្ហាញ និងឧទ្ទេសនាមរូបភាពនៃចំណងមិត្តភាពប្រពៃណីពិសេសរវាងប្រទេស ប្រជាជននិងកងទ័ពវៀតណាម និងឡាវ ដែលជួយអ្នកទស្សនាយល់កាន់តែច្បាស់អំពីទំនាក់ទំនងមិត្តភាពដ៏ស្អិររមួត និងរឹងមាំរវាងប្រទេសទាំងពីរ។

យោងតាមលោកឧត្តមសេនីយ៍ត្រី  Dao Minh Dao អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ ក្រសួងការពារប្រទេស ពិព័រណ៍តភ្ជាប់ពាណិជ្ជកម្ម និងផ្សព្វផ្សាយផលិតផលរបស់សហគ្រាសវៀតណាម-ឡាវ ឆ្នាំ២០២៥ មិនត្រឹមតែជាព្រឹត្តិការណ៍ជំរុញពាណិជ្ជកម្មសាមញ្ញមួយប៉ុណ្ណោះទេ ប៉ុន្តែវាក៏រួមចំណែកបញ្ជូនសារនៃចំណងមិត្តភាពដ៏រឹងមាំរវាងវៀតណាមនិងឡាវ មិនថាក្នុងសង្គ្រាម ឬ សន្តិភាព ប្រទេសទាំងពីរតែងតែប្រកៀកស្មាគ្នា៕

បកប្រែដោយ Pham Diep