បណ្ដាមូលដ្ឋានពួតដៃគ្នាជួយឧបត្ថម្ភប្រជាជនដែលរងផលប៉ះពាល់ដោយសារទឹកជំនន់នៅភូមិភាគកណ្តាល
កប.អនឡាញ - នាថ្ងៃទី ២២ ខែវិច្ឆិកា អាជ្ញាធរនិងប្រជាជននៅតាមមូលដ្ឋានជាច្រើនទូទាំងប្រទេស បានបើកយុទ្ធនាការរៃអង្គាសថវិកាដើម្បីជួយឧបត្ថម្ភប្រជាជននៅបណ្ដាខេត្តប៉ែកខាងត្បូងភូមិភាគកណ្ដាល ដែលកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយទឹកជំនន់ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។
នៅទីក្រុងហូជីមិញ ប្រជាជនយ៉ាងច្រើនកុះករបានប្រមូលផ្តុំគ្នានៅតាមចំណុចទទួលជំនួយដែលរៀបចំដោយគណៈកម្មាធិការរណសិរ្សមាតុភូមិទីក្រុង ដើម្បីបរិច្ចាគទឹកប្រាក់ អាហារ សម្លៀកបំពាក់ ដល់ប្រជាជននៅខេត្ត Gia Lai, Dak Lak, Lam Dong, Khanh Hoa។ មនុស្សទាំងអស់គ្នាចែករំលែកបំណងប្រាថ្នាដូចគ្នាថា ប្រជាជននៅតំបន់ទឹកជំនន់នឹងជំនះពុះពារការលំបាក ហើយវិលទៅរកជីវភាពរស់នៅធម្មតាឡើងវិញក្នុងពេលឆាប់ៗនេះ។
    |
 |
|
បណ្ដាមូលដ្ឋាន បើកយុទ្ធនាការរៃអង្គាសថវិកាដើម្បីជួយឧបត្ថម្ភប្រជាជនដែលរងផលប៉ះពាល់ដោយសារទឹកជំនន់នៅភូមិភាគកណ្តាល (រូបថត៖ nhandan.vn) |
ក្នុងពេលជាមួយគ្នានោះ អាជ្ញាធរនៅតាមមូលដ្ឋានផ្សេងទៀតទូទាំងប្រទេសក៏កំពុងអនុវត្តវិធានការជាបន្ទាន់ដើម្បីជួយឧបត្ថម្ភខេត្តដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ផងដែរ។ នៅខេត្ត Quang Ninh គណៈកម្មាធិការប្រជាជនខេត្ត បានប្រកាសផ្ដល់ជំនួយជាបន្ទាន់ចំនួន ៥០ ពាន់លានដុង (ជាង ១.៩ លានដុល្លារអាមេរិក) ដល់ខេត្ត Lam Dong ហើយនឹងបញ្ជូនសម្ភារៈវេជ្ជសាស្ត្រ និងរបស់របរចាំបាច់ទៅកាន់ខេត្តក្នុងពេលឆាប់ៗនេះ។ កាលពីថ្ងៃទី ២១ ខែវិច្ឆិកា ទីក្រុងហាណូយក៏បានជួយឧបត្ថម្ភជាទឹកប្រាក់ចំនួន ៥០ ពាន់លានដុងដល់ខេត្ត Gia Lai ផងដែរ។
នាព្រឹកថ្ងៃទី ២២ ខែវិច្ឆិកា ថ្នាក់ដឹកនាំជាច្រើនរបស់បក្ស រដ្ឋ និងរណសិរ្សមាតុភូមិវៀតណាម ក៏បានធ្វើដំណើរដោយផ្ទាល់ទៅកាន់តំបន់ដែលរងផលប៉ះពាល់ដោយទឹកជំនន់នៅខេត្ត Khanh Hoa, Gia Lai, Lam Dong, Dak Lak ដើម្បីដឹកនាំការងារជំនះពុះពារលើផលវិបាកដោយសារទឹកជំនន់ ក៏ដូចជាទៅសួរសុខទុក្ខ និងលើកទឹកចិត្តប្រជាជននៅមូលដ្ឋានផងដែរ៕
បកប្រែដោយ Thanh Cong