អង្គជំនុំជម្រះសម្មតិកម្មត្រូវបានរៀបចំឡើង ដោយផ្អែកលើស្ថានភាពជាក់ស្ដែង ដោយកាត់ទោសបទល្មើសទាក់ទងនឹងអំពើរំលោភលើបទប្បញ្ញត្តិនេសាទ IUU។ វិធីនេះមិនត្រឹមតែជួយអ្នកនេសាទឱ្យយល់ច្បាស់ពីផលវិបាកផ្នែកច្បាប់នៃអំពើរំលោភបំពានប៉ុណ្ណោះទេ ថែមទាំងបង្កើនការឃោសនាច្បាប់យ៉ាងទូលំទូលាយ លើកកំពស់មនសិកាប្រតិបត្តិតាមច្បាប់ ពួតដៃគ្នាការពារធនធានជលផល និងរក្សាកិត្យានុភាពជាតិក្នុងដំណើរការដក "កាតលឿង" IUU និងអភិវឌ្ឍរបរនេសាទប្រកបដោយចីរភាព។

leftcenterrightdel
តំណាងនៃបញ្ជាការដ្ឋានតំបន់កងឆ្មាំសមុទ្រលេខ ៣ ឆ្លើយតបនឹងមតិរបស់អ្នកនេសាទ

លោក Le Van Tu ប្រធាននយោបាយនៃបញ្ជាការដ្ឋានតំបន់កងឆ្មាំសមុទ្រលេខ ៣ បានមានប្រសាសន៍ថា៖ “តាមរយៈកិច្ចការទាំងនេះ ប្រជាជននឹងយល់កាន់តែច្បាស់អំពីច្បាប់ និងចងចាំខ្លឹមសារនៃច្បាប់។ កម្មវិធីនេះមានឥទ្ធិពលយ៉ាងទូលំទូលាយ ដោយផ្សាភ្ជាប់ទៅនឹងស្ថានភាពជាក់ស្ដែងរបស់ប្រជាជន តាមនោះរួមចំណែកយ៉ាងសកម្មក្នុងការបង្កើនការយល់ដឹងផ្នែកច្បាប់របស់ប្រជាជន”។

ក្នុងឱកាសនេះ គណៈកម្មការរៀបចំក៏បានប្រគល់អំណោយ ពោងសង្គ្រោះ សម្ភារៈចាំបាច់ និងទង់ជាតិដល់គ្រួសារគោលនយោបាយ និងប្រជានេសាទក្នុងស្រុក ដោយលើកទឹកចិត្តប្រជាពលរដ្ឋឱ្យមានការនឹងនរចិត្តចេញទៅនាយសមុទ្រ រួមចំណែកដល់ការការពារអធិបតេយ្យភាពកោះសមុទ្រ៕

បកប្រែដោយ Thanh Cong