នៅក្នុងកិច្ចពិភាក្សា នាយករដ្ឋមន្ត្រីទាំងពីរបានពិភាក្សាអំពីទិសដៅ និងវិធានការជាក់លាក់ ដើម្បីជំរុញទំនាក់ទំនងប្រពៃណី និងកិច្ចសហប្រតិបត្តិការមិត្តភាពរវាងវៀតណាម និងអាល់ហ្សេរីនាពេលខាងមុខ។ ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងសាមគ្គីភាពប្រវត្តិសាស្ត្រ និងសក្តានុពលដ៏ធំធេងសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត ភាគីទាំងពីរបានឯកភាពគ្នាតម្លើងទំនាក់ទំនងទ្វេភាគីទៅជាភាពជាដៃគូយុទ្ធសាស្ត្រ។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម មានប្រសាសន៍នៅក្នុងកិច្ចពិភាក្សា (រូបថត៖ vnanet.vn)

ក្នុងក្របខ័ណ្ឌនៃភាពជាដៃគូថ្មី លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានស្នើឱ្យភាគីទាំងពីរបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ និងផ្តល់អាទិភាពដល់គ្នាទៅវិញទៅមកក្នុងគោលនយោបាយការបរទេសរបស់ប្រទេសនិមួយៗ។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានស្នើឱ្យអាល់ហ្សេរីបន្តយកចិត្តទុកដាក់ និងគាំទ្រសាជីវកម្មឧស្សាហកម្មថាមពលជាតិវៀតណាម (PVN) ដើម្បីពង្រីកការវិនិយោគ និងដំណើរការប្រកបដោយស្ថិរភាព និងមានប្រសិទ្ធភាព រួមចំណែកកាន់តែវិជ្ជមានដល់ការអភិវឌ្ឍរបស់អាល់ហ្សេរី។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានស្នើឱ្យភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ បើកទីផ្សារសម្រាប់ទំនិញដែលជាប្រៀបខ្លាំងរបស់គ្នាទៅវិញទៅមក បង្កើនការផ្លាស់ប្តូរពាណិជ្ជកម្ម ធានាតុល្យភាពនៃផលប្រយោជន៍របស់ប្រទេសទាំងពីរ ដែលក្នុងនោះ អាល់ហ្សេរីគាំទ្រសហគ្រាសវៀតណាមឱ្យចូលរួមក្នុងគម្រោងបរិវត្តកម្មឌីជីថល ហើយសហគ្រាសនៃប្រទេសទាំងពីរសហការគ្នាក្នុងវិស័យទូរគមនាគមន៍។

leftcenterrightdel
លោក  Sifi Ghrieb នាយករដ្ឋមន្ត្រីអាល់ហ្សេរី មានប្រសាសន៍នៅក្នុងកិច្ចពិភាក្សា (រូបថត៖ vnanet.vn)

ទន្ទឹមនឹងនោះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានស្នើឱ្យភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ដែលជាសសរស្តម្ភថ្មីមួយក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ចូលរួមក្នុងពិព័រណ៍ការពារជាតិរបស់គ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខតាមអ៊ីនធឺណិត និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម។ ភាគីទាំងពីរបន្តរៀបចំសកម្មភាពផ្លាស់ប្តូរវប្បធម៌ និងអប់រំជាច្រើនអំពីប្រពៃណីប្រវត្តិសាស្ត្រ ដើម្បីលើកតម្កើងមនុស្សជំនាន់មុន រឹតបន្តឹងបន្ថែមទៀតនូវចំណងមិត្តភាព សាមគ្គីភាពដ៏ជិតស្និទ្ធ និងបង្កើនការយោគយល់គ្នាទៅវិញទៅមករវាងយុវជនជំនាន់ក្រោយ និងប្រជាជននៃប្រទេសទាំងពីរ។

លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យភាគីទាំងពីរបង្កើតអនុគណៈកម្មាធិការសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការធ្វើបរិវត្តកម្មឌីជីថល សុខាភិបាល ការអប់រំ និងបណ្តុះបណ្តាល កិច្ចសហប្រតិបត្តិការការងារ និងវិស័យឯកទេសផ្សេងៗទៀត។

ភាគីទាំងពីរបានឯកភាពគ្នាបន្តសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគី ដែលវៀតណាម និងអាល់ហ្សេរីជាសមាជិក ជាពិសេសនៅអង្គការសហប្រជាជាតិ ចលនាមិនចូលបក្សសម្ព័ន្ធ... ដោយរួមគ្នាជំរុញកិច្ចសហប្រតិបត្តិការខាងត្បូង-ខាងត្បូង។

* បន្ទាប់ពីកិច្ចពិភាក្សា នាយករដ្ឋមន្ត្រីទាំងពីរបានអនុម័តលើសេចក្តីថ្លែងការណ៍រួមស្តីពីការតម្លើងទំនាក់ទំនងទ្វេភាគីទៅជាភាពជាដៃគូយុទ្ធសាស្ត្រ និងធ្វើជាសាក្ខីភាពនៃពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

* នៅចុងបញ្ចប់នៃកិច្ចពិភាក្សា  នាយករដ្ឋមន្ត្រីទាំងពីរបានចូលរួមសន្និសីទកាសែតរួម ស្តីពីលទ្ធផលនៃកិច្ចពិភាក្សា។

នៅក្នុងសន្និសីទកាសែត លោក  Sifi Ghrieb នាយករដ្ឋមន្ត្រីអាល់ហ្សេរី បានមានប្រសាសន៍ថា ភាគីទាំងពីរត្រូវអនុវត្តខ្លឹមសារនៃកិច្ចព្រមព្រៀងដែលសម្រេចបាន ឲ្យក្លាយទៅជាសកម្មភាពជាក់ស្តែង និងមានប្រសិទ្ធភាព ព្រមទាំងនាំទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាម និងអាល់ហ្សេរីក្លាយជាគំរូមួយក្នុងទំនាក់ទំនងអន្តរជាតិនិយាយរួម ក៏ដូចជាក្នុងកិច្ចសហប្រតិបត្តិការខាងត្បូង-ខាងត្បូងនិយាយដោយឡែក។

leftcenterrightdel
នាយករដ្ឋមន្ត្រីទាំងពីរបានចូលរួមសន្និសីទកាសែតរួម ស្តីពីលទ្ធផលនៃកិច្ចពិភាក្សា

រីឯលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានបញ្ជាក់ថា ការតម្លើងទំនាក់ទំនងវៀតណាម-អាល់ហ្សេរីទៅជាភាពជាដៃគូយុទ្ធសាស្ត្រ ឆ្លុះបញ្ចាំងពីការជឿទុកចិត្តនយោបាយខ្ពស់នៅគ្រប់លំដាប់ថ្នាក់ ពង្រីកទំហំ និងវិសាលភាពនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វិនិយោគ វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ ការធ្វើបរិវត្តកម្មឌីជីថល ការអប់រំ និងបណ្តុះបណ្តាល និងកំណត់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមូលដ្ឋានសម្រាប់ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាព។

មុនពេលសន្និសីទកាសែត លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងលោក  Sifi Ghrieb នាយករដ្ឋមន្ត្រីអាល់ហ្សេរី បានធ្វើជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការរវាងប្រទេសទាំងពីរ រួមមាន៖ កំណត់ហេតុនៃសម័យប្រជុំលើកទី១៣ នៃគណៈកម្មាធិការចម្រុះ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកទេស វៀតណាម-អាល់ហ្សេរី និងកិច្ចព្រមព្រៀងសហប្រតិបត្តិការទាក់ទងនឹងវិស័យលំនៅឋាន និងនគរូបនីយកម្ម ការដោះស្រាយបំណុលសាធារណៈរវាងរដ្ឋាភិបាលទាំងពីរការអប់រំ និងការស្រាវជ្រាវដើម្បីវាយតម្លៃ និងជំរុញការចាប់ផ្តើមការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

នារសៀលថ្ងៃដដែល (ថ្ងៃទី១៩ ខែវិច្ឆិកា) លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងលោក  Sifi Ghrieb នាយករដ្ឋមន្ត្រីអាល់ហ្សេរី បានអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចវៀតណាម-អាល់ហ្សេរី។ វេទិកានេះមានការចូលរួមពីប្រតិភូជាង ៥០០ នាក់ ដែលតំណាងឱ្យស្ថាប័នរដ្ឋាភិបាល និងអង្គភាពអាជីវកម្មរបស់អាល់ហ្សេរី និងវៀតណាម៕

បកប្រែដោយ Huyen Trang