សារព័ត៌មានគុយវ៉ែត៖ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាមបើកផ្លូវសម្រាប់ជំពូកថ្មីនៃកិច្ចសហប្រតិបត្តិការ
នាថ្ងៃទី១៧ ខែវិច្ឆិកា គេហទំព័រព័ត៌មានជាច្រើនរបស់ប្រទេសគុយវ៉ែត ដូចជា៖ kuwaittimes.com, kuna.net.kw និង timeskuwait.com... បានបង្ហោះព័ត៌មានជាបន្តបន្ទាប់អំពីដំណើរទស្សនកិច្ចជាផ្លូវការរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងគណៈប្រតិភូវៀតណាមមកកាន់ប្រទេសនេះចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ជាមួយនឹងកិច្ចប្រជុំសំខាន់ៗជាច្រើន។