បង្កើតចក្ខុវិស័យថ្មីសម្រាប់ទំនាក់ទំនងវៀតណាមនិងមជ្ឈិមបូព៌ា-អាហ្វ្រិក
កប.អនឡាញ - តបតាមការអញ្ជើញរបស់ លោក Sheikh Ahmad Abdullah Al-Ahmad Al Sabah នាយករដ្ឋមន្ត្រីរដ្ឋគុយវ៉ែត លោក Sifi Ghrieb នាយករដ្ឋមន្ត្រីសាធារណរដ្ឋប្រជាធិបតេយ្យអាល់ហ្សេរី លោក Matamela Cyril Ramaphosa ប្រធានាធិបតីនៃសាធារណរដ្ឋអាហ្វ្រិកខាងត្បូង ប្រធាន G20 ឆ្នាំ២០២៥ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាម នឹងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសគុយវ៉ែត និងអាល់ហ្សេរី ចូលរួមកិច្ចប្រជុំកំពូល G20 និងសកម្មភាពទ្វេភាគីនៅអាហ្វ្រិកខាងត្បូង ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា។
ដំណើរទស្សនកិច្ចការងាររបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសមួយចំនួននៅមជ្ឈិមបូព៌ា-អាហ្វ្រិក និងចូលរួមកិច្ចប្រជុំកំពូល G20 បន្តបញ្ជាក់ពីគោលនយោបាយការបរទេសរបស់វៀតណាម គឺឯករាជ្យភាព ស្វ័យភាព ពហុភាគី និងការធ្វើពិពិធកម្មទំនាក់ទំនងការបរទេស។ វៀតណាមគឺជាដៃគូដែលអាចទុកចិត្តបាន កាន់តែសកម្ម និងមានទំនួលខុសត្រូវក្នុងការរួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅលើពិភពលោក។
    |
 |
|
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងលោកជំទាវ (រូបថត៖ VGP) |
តាមរយៈសកម្មភាពទ្វេភាគី និងពហុភាគី ដំណើរទស្សនកិច្ចការងាររបស់លោកនាយករដ្ឋមន្ត្រីនឹងបង្ហាញយ៉ាងច្បាស់នូវសារអំពីយុគសម័យអភិវឌ្ឍន៍ថ្មីរបស់វៀតណាម ណែនាំសក្តានុពល និងគុណសម្បត្តិ និងបង្កើតឱកាសដើម្បីលើកកម្ពស់ និងពង្រីកកិច្ចសហប្រតិបត្តិការទាំងកម្រិតទ្វេភាគី និងពហុភាគី។
ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីលើកនេះ បញ្ជាក់ពីគោលនយោបាយជាប់លាប់របស់វៀតណាម ដែលតែងតែយកចិត្តទុកដាក់ចំពោះទំនាក់ទំនងជាមួយបណ្តាប្រទេសនៅក្នុងតំបន់មជ្ឈិមបូព៌ា-អាហ្វ្រិក រួមទាំងប្រទេសគុយវ៉ែត អាល់ហ្សេរី និងអាហ្វ្រិកខាងត្បូង។ ដោយហេតុនេះ រួមចំណែកដល់ការពង្រឹងទំនុកចិត្តនយោបាយ ពង្រឹងទំនាក់ទំនងមិត្តភាពបន្ថែមទៀត លើកកម្ពស់កិច្ចសហប្រតិបត្តិការពហុវិស័យជាមួយប្រទេសគុយវ៉ែត អាល់ហ្សេរី អាហ្វ្រិកខាងត្បូងនិយាយដោយឡែក និងតំបន់មជ្ឈិមបូព៌ា-អាហ្វ្រិកនិយាយរួម។ តាមរយៈទិសដៅ និងយន្តការសហប្រតិបត្តិការជាក់ស្តែងដែលបានបង្កើតឡើង វៀតណាម និងប្រទេសដទៃទៀតនឹងរួមគ្នាបង្កើតអនាគតដ៏ជោគជ័យនៃកិច្ចសហប្រតិបត្តិការ ខណៈពេលដែលបង្កើតចក្ខុវិស័យថ្មីសម្រាប់ទំនាក់ទំនងរវាងវៀតណាម និងមជ្ឈិមបូព៌ា និងអាហ្វ្រិក។
អាហ្វ្រិកខាងត្បូងគឺជាប្រទេសដំបូងគេនៅអាហ្វ្រិកដែលបង្កើតក្របខ័ណ្ឌភាពជាដៃគូសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍជាមួយវៀតណាម។ អាហ្វ្រិកខាងត្បូងគឺជាសេដ្ឋកិច្ចធំជាងគេនៅអាហ្វ្រិក ដែលកាន់តំណែងជាប្រធាន G20 ក្នុងឆ្នាំ ២០២៤ និងជាសមាជិកសំខាន់របស់ក្រុម BRICS។ អាហ្វ្រិកខាងត្បូងបច្ចុប្បន្នគឺជាដៃគូពាណិជ្ជកម្ម និងទីផ្សារនាំចេញធំជាងគេរបស់វៀតណាមនៅអាហ្វ្រិក។ ប្រទេសទាំងពីរមិនត្រឹមតែរក្សាទំនាក់ទំនងនយោបាយ និងការទូតដ៏គួរឱ្យទុកចិត្តប៉ុណ្ណោះទេ ថែមទាំងសហការគ្នាជាក់ស្តែងក្នុងវិស័យកសិកម្ម កិច្ចសហប្រតិបត្តិការអភិរក្សជីវៈចម្រុះ កិច្ចសហប្រតិបត្តិការតាមមូលដ្ឋានជាដើម។ សកម្មភាពទ្វេភាគីរបស់លោកនាយករដ្ឋមន្ត្រីនៅអាហ្វ្រិកខាងត្បូងនឹងធ្វើឱ្យភាពជាដៃគូសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ និងសម្រេចបានលទ្ធផលកាន់តែជាក់ស្តែង។
ដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសគុយវ៉ែតនេះ កើតឡើងនៅពេលវេលាអំណោយផលសម្រាប់ភាគីទាំងពីរក្នុងការលើកកម្ពស់ទំនាក់ទំនងសហប្រតិបត្តិការដ៏រឹងមាំ។ នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំជាន់ខ្ពស់វៀតណាមទៅកាន់ប្រទេសគុយវ៉ែតក្នុងរយៈពេល ១៦ ឆ្នាំ ដែលធ្វើឡើងនៅពេលដែលប្រទេសទាំងពីរកំពុងរៀបចំអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតនៅខែមករា ឆ្នាំ ២០២៦។ ប្រទេសគុយវ៉ែតបានកែសម្រួលគោលនយោបាយរបស់ខ្លួន ដោយយកចិត្តទុកដាក់បន្ថែមទៀតចំពោះប្រទេសអាស៊ី រួមទាំងក្រុមប្រទេសអាស៊ាន និងកំពុងទទួលតួនាទីជាប្រធានក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC)។ ដោយមានឆន្ទៈនយោបាយរួម និងចក្ខុវិស័យរួមនៃការអភិវឌ្ឍប្រកបដោយចីរភាព ប្រទេសទាំងពីរមានភាពស្រដៀងគ្នាជាច្រើនក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ។ ជាមួយអាល់ហ្សេរី - ដៃគូប្រពៃណី និងមិត្តភាពបំផុតរបស់វៀតណាមនៅទ្វីបអាហ្វ្រិក វៀតណាមមានទំនាក់ទំនងអភិវឌ្ឍន៍យ៉ាងល្អលើគ្រប់វិស័យទាំងអស់ ដូចជានយោបាយ ការទូត ពាណិជ្ជកម្ម វិនិយោគ ការពារជាតិ សន្តិសុខ ការងារ វប្បធម៌ កីឡា... ក្នុងរយៈពេល ៦៣ ឆ្នាំកន្លងមក ចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូត អាល់ហ្សេរីតែងតែផ្តល់ការគាំទ្រ និងជំនួយដល់វៀតណាមក្នុងការកសាង និងអភិវឌ្ឍប្រទេសឡើងវិញ។ នៅប្រទេសអាល់ហ្សេរី បច្ចុប្បន្នមានផ្លូវចំនួន ៤ ដែលដាក់ឈ្មោះតាមបុគ្គលវប្បធម៌ល្បីៗរបស់វៀតណាម រួមទាំងផ្លូវធំៗចំនួន ២ ដែលដាក់ឈ្មោះលោកប្រធានហូជីមិញ នៅរដ្ឋធានីអាល់ហ្សេរី។ ដោយផ្អែកលើទំនាក់ទំនងល្អ ដំណើរទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្ត្រីទៅកាន់ប្រទេសអាល់ហ្សេរី នឹងបញ្ចេញសក្តានុពល ទាញយផលប្រយោជន៍ពីឱកាស និងនាំទំនាក់ទំនងរវាងប្រទេសទាំងពីរទៅកាន់ជំពូកអភិវឌ្ឍន៍ថ្មី កាន់តែទូលំទូលាយ និងប្រកបដោយចីរភាព។
ដោយផ្អែកលើសន្ទុះនៃកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងវៀតណាម និងក្រុម G20 ដំណើរទស្សនកិច្ចរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ចូលរួមកិច្ចប្រជុំកំពូល G20 ក្នុងនាមជាភ្ញៀវរបស់ប្រធាន G20 គឺអាហ្វ្រិកខាងត្បូង គឺជាឱកាសមួយសម្រាប់វៀតណាមបន្តបញ្ជាក់ពីតួនាទី និងកិត្យានុភាពអន្តរជាតិដែលកំពុងកើនឡើងនៅក្នុងវេទិកាពហុភាគី។ ក្នុងពេលជាមួយគ្នានេះ វៀតណាមបានដឹង និងធ្វើឱ្យកាន់តែច្បាស់អំពីការសន្យារួមចំណែកកាន់តែសកម្ម និងមានទំនួលខុសត្រូវរបស់វៀតណាមក្នុងការលើកកម្ពស់គោលដៅអភិវឌ្ឍន៍រួម ក៏ដូចជាការឆ្លើយតបទៅនឹងបញ្ហាប្រឈមសកល។
ការចូលរួមកិច្ចប្រជុំកំពូល G20 ក្នុងបរិបទដែល G20 នៅតែជាវេទិកាសហប្រតិបត្តិការពហុភាគីដ៏សំខាន់មួយ ដោយកាន់តែបង្ហាញសំឡេង និងតួនាទីរបស់ខ្លួនលើបញ្ហាសកលដែលកំពុងកើតមាន វៀតណាមមានឱកាសចូលរួមចំណែកគំនិតផ្តួចផ្តើម និងសំណើជាក់លាក់ទៅក្នុងរបៀបវារៈគោលដៅដែល G20 នឹងអនុវត្ត។ ដោយត្រូវបានអញ្ជើញឱ្យចូលរួមកិច្ចប្រជុំកំពូល G20 ចំនួន ៦ លើកហើយនោះ វៀតណាមបានចូលរួមក្នុងគំនិតផ្តួចផ្តើមសហប្រតិបត្តិការមួយចំនួននៅក្នុងក្របខ័ណ្ឌ G20 ដោយហេតុនេះរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែង។ កិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈម និងដំណើរការគ្រប់គ្រងសេដ្ឋកិច្ច និងកំណត់ស្តង់ដារសកល។
ដោយមានអត្ថន័យសំខាន់ៗជាច្រើនទាំងកម្រិតទ្វេភាគី និងពហុភាគី ដំណើរទស្សនកិច្ចការងាររបស់លោកនាយករដ្ឋមន្ត្រីត្រូវបានគេជឿថានឹងបង្កើតសន្ទុះថ្មីដើម្បីអភិវឌ្ឍទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងអាហ្វ្រិកខាងត្បូង គុយវ៉ែត និងអាល់ហ្សេរី ពង្រឹងកិច្ចសហប្រតិបត្តិការ និងរួមចំណែកប្រកបដោយប្រសិទ្ធភាពនៅក្នុងវេទិកាពហុភាគី ដោយបញ្ជាក់ពីតួនាទីថ្មីរបស់វៀតណាមនៅលើឆាកអន្តរជាតិ៕
បកប្រែដោយ Duy Hoan