ការចរចាផ្ទាល់ជុំទី ៥ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការវៀតណាម-សហរដ្ឋអាមេរិកបានធ្វើឡើងចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក។ គណៈប្រតិភូចរចាវៀតណាមដឹកនាំដោយ លោក Nguyen Hong Dien រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ប្រធានគណៈប្រតិភូចរចារដ្ឋាភិបាល ។ ភាគីសហរដ្ឋអាមេរិកគឺលោក Jamieson Greer ប្រធានតំណាងពាណិជ្ជកម្មអាមេរិក ។

leftcenterrightdel
ការចរចាផ្ទាល់ជុំទី ៥ - កិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការវៀតណាម-សហរដ្ឋអាមេរិកបានបញ្ចប់ (រូបថត៖ moit.gov.vn)

ក្នុងអំឡុងពេល ៣ ថ្ងៃនៃការចរចា ភាគីទាំងពីរសម្រេចបានវឌ្ឍនភាពយ៉ាងខ្លាំងលើបញ្ហាជាច្រើនដូចជា៖ សេវាកម្ម ពាណិជ្ជកម្មឌីជីថល កសិកម្ម ឧបសគ្គបច្ចេកទេសចំពោះពាណិជ្ជកម្ម (TBT) ស្តង់ដារសុវត្ថិភាពចំណីអាហារ (SPS)... និងបានបង្រួមគម្លាតនៅក្នុងបញ្ហាដែលនៅសល់។ នៅក្នុងកិច្ចប្រជុំបូកសរុបវគ្គចរចា តណាងស្ថាប័នពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) និងតំណាងនៃគណៈប្រតិភូចរចាវៀតណាម សុទ្ធតែបានឲ្យដឹងថា ជុំចរចានេះទទួលបានលទ្ធផលវិជ្ជមានខ្លាំង ដែលបង្កើតមូលដ្ឋានអំណោយផលសម្រាប់ការបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងវៀតណាម និងសហរដ្ឋអាមេរិកឱ្យបានឆាប់រហ័ស។

សហរដ្ឋអាមេរិកបានវាយតម្លៃខ្ពស់ចំពោះសុច្ឆន្ទៈ កិច្ចខិតខំប្រឹងប្រែង និងវិធីសាស្រ្តច្នៃប្រឌិតរបស់គណៈប្រតិភូចរចាវៀតណាម ជាពិសេសលទ្ធផលនៃវគ្គចរចាផ្ទាល់រវាងរដ្ឋមន្ត្រី Nguyen Hong Dien និងលោក Jamieson Greer ដែលបានរៀបចំឡើងមុនវគ្គចរចាបច្ចេកទេសផ្លូវការ។ ដោយផ្អែកលើសំណើរបស់វៀតណាម សហរដ្ឋអាមេរិកបានឆ្លើយតបជាវិជ្ជមានដំបូង ហើយបាននិយាយថា ខ្លួនអាចពិចារណាដោះស្រាយបញ្ហានេះដោយផ្អែកលើលទ្ធផលនៃការចរចាទាំងមូល។

ទាក់ទងនឹងការងារដែលត្រូវអនុវត្តបន្ទាប់ពីវគ្គចរចា ភាគីទាំងពីរបានព្រមព្រៀងគ្នាធ្វើកិច្ចប្រជុំតាមអ៊ីនធឺណិតមួយចំនួន ដើម្បីបន្តពិភាក្សាអំពីបញ្ហាដែលនៅសេសសល់ ក៏ដូចជារៀបចំសម្រាប់ការចរចាកម្រិតរដ្ឋមន្ត្រីតាមប្រព័ន្ធវីដេអូររវាង លោក Jamieson Greer និងលោក Nguyen Hong Dien ដែលគ្រោងនឹងធ្វើឡើងនៅខែវិច្ឆិកានេះតែម្តង៕

បកប្រែដោយ​ Thanh Cong