នេះគឺជាជំហានថ្មីមួយនៅក្នុងដំណើរតភ្ជាប់ប្រទេសវៀតណាមជាមួយមជ្ឈមណ្ឌលសេដ្ឋកិច្ច និងទេសចរណ៍សំខាន់ៗនៅអាស៊ីអាគ្នេយ៍ ព្រមទាំងបើកឱកាសសម្រាប់វិស័យទេសចរណ៍ ពាណិជ្ជកម្ម និងការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសវៀតណាម និងប្រទេសឥណ្ឌូនេស៊ីផងដែរ។

leftcenterrightdel
ក្រុមហ៊ុន Vietnam Airlines បើកផ្លូវហោះហើរដែលតភ្ជាប់ទីក្រុងហាណូយ និងទីក្រុងហ្សាកាតា (រូបថត៖ vovworld.vn)

នៅក្នុងពិធីបើកផ្លូវហោះហើរនៅទីក្រុងហ្សាកាតានាថ្ងៃទី ៤ ខែវិច្ឆិកា លោក Ta Van Thong ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសឥណ្ឌូនេស៊ី បានសង្កត់ធ្ងន់ថា ផ្លូវហោះហើរត្រង់ថ្មីនេះគឺជាស្ពានមួយដើម្បីតភ្ជាប់ប្រជាជននៃប្រទេសទាំងពីរឲ្យកាន់តែជិតស្និទ្ធគ្នា។ ការបើកផ្លូវហោះហើរនេះមិនត្រឹមតែបង្ហាញពីការបង្កើនការតភ្ជាប់អាកាសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបោះជំហានថ្មីមួយក្នុងទំនាក់ទំនងភាពជាដៃគូរវាងប្រទេសវៀតណាម និងប្រទេសឥណ្ឌូនេស៊ីផងដែរ។ ផ្លូវហោះហើរនេះ នឹងចូលរួមចំណែកទាក់ទាញភ្ញៀវទេសចរឥណ្ឌូនេស៊ីកាន់តែច្រើនមកទស្សនាទីក្រុងហាណូយ និងគោលដៅទេសចរណ៍ជាច្រើននៅក្នុងប្រទេសវៀតណាម និងទទួលភ្ញៀវទេសចរវៀតណាមកាន់តែច្រើនឲ្យមកស្វែងយល់គោលដៅទេសចរណ៍របស់ប្រទេសឥណ្ឌូនេស៊ី តាមរយៈនោះបន្តអភិវឌ្ឍវិស័យទេសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌។

ផ្លូវហោះហើរហាណូយ-ហ្សាកាតា មានជើងហោះហើរ ៤ ជើងក្នុងមួយសប្តាហ៍ ហើយអាចត្រូវបានបង្កើននាពេលខាងមុខ។ ផ្លូវហោះហើរថ្មីនេះមិនត្រឹមតែបង្កើនការតភ្ជាប់រវាងរដ្ឋធានីទាំងពីរប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការអនុវត្តចក្ខុវិស័យរបស់អាស៊ានអំពីការតភ្ជាប់ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់កាន់តែស៊ីជម្រៅផងដែរ៕

បកប្រែដោយ Thuy Anh