ជម្រុញថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងវៀតណាម និងអាហ្វ្រិកខាងត្បូង
កប.អនឡាញ - នៅរសៀលថ្ងៃទី ២៤ ខែតុលា លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងលោក Matamela Cyril Ramaphosa ប្រធានាធិបតីអាហ្វ្រិកខាងត្បូង បានអញ្ជើញចូលរួមវេទិកាធុរកិច្ចវៀតណាម-អាហ្វ្រិកខាងត្បូង។
ក្នុងវេទិកានេះ ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងទ្វេភាគី លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានសង្ឃឹមថា ធុរកិច្ចនៃប្រទេសទាំងពីរនឹងអនុវត្តបេសកកម្មជាប្រវត្តិសាស្ត្រគឺតភ្ជាប់ខឿនសេដ្ឋកិច្ចទាំងពីរ និងខឿនវប្បធម៌ទាំងពីរ ហើយកសាងគម្រោងជាក់ស្តែង រួមចំណែកដល់ការនាំមកនូវវិបុលភាព និងសុភមង្គលដល់ប្រទេសនីមួយៗ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក។
    |
 |
|
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងលោក Matamela Cyril Ramaphosa ប្រធានាធិបតីអាហ្វ្រិកខាងត្បូង ចូលរួមវេទិកាធុរកិច្ចវៀតណាម-អាហ្វ្រិកខាងត្បូង (រូបថត៖ vnanet.vn) |
លោក Matamela Cyril Ramaphosa មានប្រសាសន៍ថា ភាគីទាំងពីរនៅតែមានសក្តានុពលជាច្រើន។ ដូច្នេះ ធុរកិច្ចនៃប្រទេសទាំងពីរគប្បីជម្រុញកិច្ចសហប្រតិបត្តិការ ការផ្ទេរបច្ចេកវិទ្យា និងរួមគ្នាកសាងខ្សែសង្វាក់ផ្គត់ផ្គង់នៅក្នុងវិស័យដែលភាគីនីមួយៗមានប្រៀបខ្លាំង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗដូចជា៖ ការផ្លាស់ប្ដូរទៅជាថាមពលស្អាត ការអប់រំ-បណ្តុះបណ្តាល វិទ្យាសាស្ត្រ-បច្ចេកវិទ្យា នវានុវត្តន៍ ការធ្វើបរិវត្តកម្មឌីជីថល... ជាពិសេស ប្រទេសទាំងពីរមានវប្បធម៌ពិសេសៗ ដូច្នេះមានសក្តានុពលក្នុងការជម្រុញទេសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌...
* នៅល្ងាចថ្ងៃទី ២៤ ខែតុលា លោក Matamela Cyril Ramaphosa ប្រធានាធិបតីអាហ្វ្រិកខាងត្បូង និងគណៈប្រតិភូអាហ្វ្រិកខាងត្បូង បានចាកចេញពីទីក្រុងហាណូយ បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម តបតាមការអញ្ជើញរបស់លោក Luong Cuong ប្រធានរដ្ឋ៕
បកប្រែដោយ Thuy Anh