ពិព័រណ៍ពាណិជ្ជកម្មវៀតណាម-មីយ៉ាន់ម៉ាឆ្នាំ២០២៥៖ ការតភ្ជាប់ធុរកិច្ចនៃប្រទេសទាំងពីរ
កប.អនឡាញ - ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែតុលា ពិព័រណ៍ពាណិជ្ជកម្មវៀតណាម-មីយ៉ាន់ម៉ាឆ្នាំ២០២៥ ត្រូវបានប្រារព្ធឡើងនៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិទីក្រុង Yangon ដោយមានការចូលរួមពីស្តង់ចំនួន ១២០ របស់ធុរកិច្ចវៀតណាម និងមីយ៉ាន់ម៉ា។
ពិព័រណ៍នេះត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ហើយជាព្រឹត្តិការណ៍ពាណិជ្ជកម្មដ៏ធំបំផុតរវាងប្រទេសទាំងពីរក្នុងមួយឆ្នាំ។ លោក Ly Quoc Tuan ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំមីយ៉ាន់ម៉ា បានថ្លែងសុន្ទរកថាក្នុងពិធីបើក និងកាត់ខ្សែបូរបើកពិព័រណ៍។
    |
 |
លោក Ly Quoc Tuan ឯកអគ្គរដ្ឋទូត និងប្រតិភូកាត់ខ្សែបូបើកពិព័រណ៍ (រូបថត៖ baoquocte.vn) |
ផលិតផលវៀតណាមដែលចូលរួមក្នុងពិព័រណ៍នេះរួមមានសំលៀកបំពាក់ ស្បែកជើង ភេសជ្ជៈ គ្រឿងអគ្គិសនីក្នុងគ្រួសារ ផលិតផលផ្លាស្ទិច សម្ភារៈសំណង់ គ្រឿងសង្ហារឹមឈើ ឧបករណ៍ការពារអគ្គីភ័យ ថ្នាំលាប និងទេសចរណ៍... ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីក្រុមហ៊ុន និងសមាគមមីយ៉ាន់ម៉ា។
ធុរកិច្ចវៀតណាមជាច្រើនដែលចូលរួមជាលើកដំបូងក្នុងពិព័រណ៍នេះ បានសម្តែងនូវការប្តេជ្ញាចិត្តក្នុងការស្វែងយល់អំពីទីផ្សារ និងលទ្ធភាពនៃកិច្ចសហប្រតិបត្តិការជាមួយដៃគូមីយ៉ាន់ម៉ា។
ក្នុងឱកាសពិព័រណ៍នេះ ការិយាល័យពាណិជ្ជកម្មវៀតណាម និងដៃគូបានរៀបចំសិក្ខាសាលាមួយចំនួនស្ដីពីពាណិជ្ជកម្ម និងទេសចរណ៍ ការតភ្ជាប់ទីផ្សារ និងធុរកិច្ចនៃប្រទេសទាំងពីរ៕
បកប្រែដោយ Thanh Cong