ទំហំនៃការនាំចេញ-នាំចូលពាណិជ្ជកម្មរបស់វៀតណាមអាចកើនឡើង ៩០០ ពាន់លានដុល្លារអាមេរិក
កប.អនឡាញ - យោងតាមទិន្នន័យនាពេលថ្មីៗនេះរបស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ក្នុងរយៈពេល ៩ ខែ ទំហំនៃការនាំចេញ-នាំចូលពាណិជ្ជកម្មរបស់វៀតណាមឈានដល់ ៦៨០.៦ ពាន់លានដុល្លារអាមេរិក។
ក្នុងចំណោមទំនិញទាំង ៣២ ដែលមានទំហំនៃការនាំចេញជាង ១ ពាន់លានដុល្លារអាមេរិក មានទំនិញ ៧ មុខសម្រេចបានទំហំពាណិជ្ជកម្មជាង ១០ ពាន់លានដុល្លារអាមេរិក ជាមួយនឹងទីផ្សារនាំចេញសំខាន់ៗរួមមាន៖ សហរដ្ឋអាមេរិក ចិន សហភាពអឺរ៉ុប អាស៊ាន ជប៉ុន... នេះបញ្ជាក់ពីតួនាទីនាំមុខ និងជាសសរស្តម្ភក្នុងសកម្មភាពនាំចេញរបស់ប្រទេសទាំងមូល។
    |
 |
ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមរៀបចំសន្និសីទសារព័ត៌មាននៅត្រីមាសទី៣ ឆ្នាំ២០២៥ (រូបថត៖ daibieunhandan.vn) |
ទំនិញនាំមុខគេគឺគ្រឿងអេឡិចត្រូនិក កុំព្យូទ័រ និងគ្រឿងបន្លាស់ដែលមានទំហំនៃការនាំចេញ ៧៧.៤ ពាន់លានដុល្លារអាមេរិក កើនឡើង ៤៥.៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន តាមរយៈនោះ បង្ហាញពីតម្រូវការខ្ពស់ពីទីផ្សារធំៗ និងការពង្រីកផលិតកម្មរបស់សាជីវកម្ម FDI។
យថាទស្សន៍សម្រាប់ប៉ុន្មានខែចុងក្រោយនៃឆ្នាំ២០២៥ ត្រូវបានព្យាករណ៍ថានឹងបន្តមានភាពវិជ្ជមាន ដោយសារធុរកិច្ចវៀតណាមបានចាប់យកឱកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងការផ្លាស់ប្តូរការបញ្ជាទិញពីបណ្ដាប្រទេសក្នុងតំបន់។ ការនាំចេញទំនងជានឹងក្លាយជាកត្តាជំរុញដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ចរបស់វៀតណាមនៅឆ្នាំ២០២៥។ យោងតាមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ក្នុងស្ថានភាពបច្ចុប្បន្ន ទំហំសរុបនៃការនាំចេញ-នាំចូលសម្រាប់ពេញមួយឆ្នាំត្រូវបានគេរំពឹងថានឹងសម្រេចបានប្រហែល ៩០០ ពាន់លានដុល្លារអាមេរិក៕
បកប្រែដោយ Thanh Cong