Phu Quoc៖ កោះដ៏ស្រស់ស្អាតបំផុតនៅអាស៊ី និងក្នុងចំណោមកោះស្រស់ស្អាតបំផុតទាំង ៣ នៅលើពិភពលោក
កប.អនឡាញ - កោះ Phu Quoc របស់វៀតណាមត្រូវបានផ្តល់កិត្តិយសជាកោះដ៏ស្រស់ស្អាតបំផុតនៅអាស៊ី ហើយស្ថិតក្នុងបញ្ជីកោះស្រស់ស្អាតបំផុតទាំង ៣ នៅលើពិភពលោក យោងទៅតាមពានរង្វាន់ Reader's Choice Awards របស់ Condé Nast Traveler។
នេះត្រូវបានគេចាត់ទុកថាជាចំណាត់ថ្នាក់ដ៏មានកិត្យានុភាពបំផុតក្នុងផ្នែកទេសចរណ៍ពិភពលោក។ ជាមួយនឹងប្រវត្តិសាស្ត្រជាង ៣ ទសវត្សរ៍ ពានរង្វាន់ Reader's Choice Awards ត្រូវបានចាត់ទុកថាជា "សំឡេងនៃអ្នកធ្វើដំណើរ" ដែលជារង្វាស់ដ៏សំខាន់នៃនិន្នាការ និងគុណភាពនៃសេវាកម្មទេសចរណ៍អន្តរជាតិ។
    |
 |
នៅឆ្នាំ ២០២៤ Phu Quoc ក៏ជាគោលដៅតែមួយគត់ក្នុងប្រទេសវៀតណាមដែលដាក់ចូលក្នុងបញ្ជីនេះរបស់ Condé Nast Traveler (រូបថត៖ The Week) |
តាមនោះ ឆ្នាំនេះ កោះ Phu Quoc របស់វៀតណាមទទួលបានកិត្តិយសនាំមុខគេក្នុងចំណាត់ថ្នាក់តំបន់អាស៊ី ដោយទទួលបានពិន្ទុសរុប ៩៥.៥១/១០០។ លក្ខណៈវិនិច្ឆ័យនៃការវាយតម្លៃគឺផ្អែកលើកម្រិតនៃការពេញចិត្តចំពោះគោលដៅទាក់ទងនឹងគុណភាពសេវាកម្ម ទេសភាព ភាពស្រស់ស្អាតនៃឆ្នេរសមុទ្រ ម្ហូបអាហារដ៏វិសេសវិសាល និងភាពរួសរាយរាក់ទាក់។
ជាមួយនឹងឆ្នេរសមុទ្រប្រវែង ១៥០ គីឡូម៉ែត្រ និងឧទ្យានជាតិដ៏ធំល្វឹងល្វើយ Phu Quoc ត្រូវបានគេចាត់ទុកថាជា "ពេជ្រត្រូពិច" នៅអាស៊ីអាគ្នេយ៍។
មិនត្រឹមតែមានរមណីយដ្ឋានលំដាប់ខ្ពស់ប៉ុណ្ណោះទេ Phu Quoc ក៏ទាក់ទាញការចាប់អារម្មណ៍ជាមួយនឹងកន្លែងទស្សនាដ៏វិសេសវិសាល និងការផ្សងព្រេងក្រៅផ្ទះដ៏ទាក់ទាញផងដែរ។ ភ្ញៀវទេសចរអាចហែលទឹក មុជទឹក ចែវទូកកាយ៉ាក់។ល។
នៅឆ្នាំ ២០២៤ Phu Quoc ក៏ជាគោលដៅតែមួយគត់ក្នុងប្រទេសវៀតណាមដែលដាក់ចូលក្នុងបញ្ជីនេះរបស់ Condé Nast Traveler៕
បកប្រែដោយ Huyen Trang