មានប្រសាសន៍ក្នុងពិធីបិទ លោក Nguyen Van Hung រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម បានឲ្យដឹងថា មហោស្រពនេះបានទាក់ទាញភ្ញៀវទេសចរក្នុង និងក្រៅប្រទេសជាង ១ លាននាក់។

មហោស្រពនេះមានព្រឹត្តិការណ៍វប្បធម៌ពិសេសជាច្រើនដូចជាការតាំងពិព័រណ៍ "ផ្លូវវប្បធម៌" ការបង្ហាញម៉ូតអន្តរជាតិជាមួយប្រធានបទ "ការដើរតាមបេតិកភណ្ឌ" ការបញ្ចាំងភាពយន្តអំពីសិល្បៈវប្បធម៌ សកម្មភាពបង្ហាញម្ហូបអាហាររបស់បណ្ដាប្រទេស និងការសម្តែងសិល្បៈអន្តរជាតិចំនួន ៣០ ដែលទាក់ទាញអ្នកទស្សនារាប់សែននាក់ឲ្យមកទស្សនាជារៀងរាល់ថ្ងៃ។

គួរកត់សម្គាល់ដែរថាក្នុងឱកាសនេះក៏មានការដេញថ្លៃជួយដល់ជនរងគ្រោះ​ដោយសារ​ទឹកជំនន់។ ចំនួនទឹកប្រាក់ជាង ២.៥ ពាន់លានដុងដែលទទួលបាន នឹងត្រូវបញ្ជូនទៅកាន់មូលដ្ឋានដែលរងផលប៉ះពាល់ដោយសារទឹកជំនន់។

leftcenterrightdel
សិល្បករឥណ្ឌូណេស៊ីជាមួយការសម្តែង "សួស្តីវៀតណាម" (រូបថត៖ vnanet.vn)

លោករដ្ឋមន្ត្រីក៏បានអះអាងថា វៀតណាមបានបញ្ជាក់ថា ការអភិវឌ្ឍវប្បធម៌ និងមនុស្សជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ហើយគោលដៅជំរុញកិច្ចការបរទេស និងសមាហរណកម្មអន្តរជាតិជាកត្តាចាំបាច់។ ដើម្បីសម្រេចបាននូវគោលដៅនោះ លក្ខខណ្ឌសំខាន់មួយគឺការមានបរិយាកាសសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងប្រទេស និងដៃគូដែលមានគោលដៅដូចគ្នា។

កម្មវិធីបិទក៏មានការចូលរួមពីសិល្បករឥណ្ឌូនេស៊ី; ការអានកំណាព្យ "Yaad"; ការសម្តែងរបាំគួរឲ្យចាប់អារម្មណ៍នៃសិល្បករប៉ាគីស្ថាន; ការសម្ដែងរបាំនិងតន្ត្រីនៃសិល្បករគុយបា; និងការសម្តែងតន្ត្រីប្រពៃណីអំពីសេចក្តីស្នេហាជាតិ និងបំណងប្រាថ្នាចង់បានសេរីភាពពីប្រទេសអ៊ីរ៉ង់។

លោក Nguyen Van Hung ជឿជាក់ថា ដោយមានការយកចិត្តទុកដាក់របស់រដ្ឋវៀតណាម រួមជាមួយនឹងការជួយជ្រោមជ្រែង និងចូលរួមយ៉ាងសកម្មរបស់ដៃគូអន្តរជាតិ មហោស្រពវប្បធម៌ពិភពលោកនៅទីក្រុងហាណូយនាពេលខាងមុខនឹងបន្តបន្សល់ទុកនូវចំណាប់អារម្មណ៍ល្អសម្រាប់ប្រជាជនវៀតណាម និងមិត្តអន្តរជាតិ៕

បកប្រែដោយ Thuy Anh