ភ្ញៀវទេសចរបរទេសចាប់អារម្មណ៍នឹងបរិយាកាសបុណ្យសែនព្រះខែនៅវៀតណាម
នៅប៉ុន្មានថ្ងៃមុនពិធីបុណ្យសែនព្រះខែ វិថី Hang Ma (ហាណូយ) មានប្រវែង ៣០០ ម៉ែត្រ ពោរពេញទៅដោយចង្កៀងគោមដ៏ចម្រុះពណ៌។ នៅតាមហាងនានានៅតាមដងផ្លូវ ចង្កៀងផ្កាយ និងចង្កៀងគោម ត្រូវបានគេនិយមទិញបំផុត។
ចូលរួមជាមួយហ្វូងមនុស្ស ដើរលេងកម្សាន្តក្នុងពិធីបុណ្យសែនព្រះខែ ភ្ញៀទេសចរបរទេសជាច្រើនបានរីករាយជាមួយនឹងចង្កៀងផ្កាយ ត្រីគល់រាំង និងប្រដាប់ក្មេងលេងដ៏ចម្រុះពណ៌ដែលបានដាក់លក់នៅទាំងសងខាងផ្លូវ។ មនុស្សជាច្រើនចាប់អារម្មណ៍នឹងរូបភាពតុបតែង និងប្រដាប់ប្រដារក្មេងលេងដែលបានដាក់លក់នៅតាមវិថីបុរាណក្នុងរដ្ឋធានី។
    |
 |
វិថី Hang Ma ទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ (រូបថត៖ Tuong Vy/laodong.vn) |
“ខ្ញុំគិតថា នេះគឺជាបរិយាកាសដ៏អស្ចារ្យ។ មានគ្រួសារនិងកុមារជាច្រើន។ ខ្ញុំពិតជាចូលចិត្តពន្លឺភ្លើងណាស់។ មានកុមារជាច្រើន មានប្រដាប់ក្មេងលេងជាច្រើន ហើយខ្ញុំគិតថា វាពិតជាអស្ចារ្យណាស់នៅពេលដែលមនុស្សសប្បាយចិត្ត"។
“នេះជាលើកដំបូងដែលខ្ញុំបានឃើញបុណ្យសែនព្រះខែនៅទីក្រុងហាណួយ។ ពិតជាគួរឲ្យចាប់អារម្មណ៍ណាស់។ ទីនេះស្អាតណាស់។ បរិយាកាសក៏អស្ចារ្យដែរ។ មានពន្លឺភ្លើងជាច្រើន មនុស្សរីករាយ បរិយាកាសសប្បាយរីកសាយ។ ខ្ញុំចូលចិត្តកន្លែងនេះ”។
ភ្ញៀវទេសចរបរទេសក៏បានចែករំលែកថា ពួកគេចាត់ទុកពិធីបុណ្យសែនព្រះខែគឺជាបទពិសោធន៍ដ៏គួរឱ្យចាប់អារម្មណ៍មួយ ដែលពួកគេមិនអាចឃើញនៅស្រុកកំណើតរបស់ខ្លួនឡើយ៕
តាម vovworld.vn