តាមនោះ ដំណាក់កាលទី១ ពីឆ្នាំ ២០២៥ ដល់ឆ្នាំ២០៣០ មានក្រុមគោលដៅចំនួន ៩ រួមមាន៖ ប្រព័ន្ធម្លៃវប្បធម៌ តម្លៃមនុស្ស និងតម្លៃគ្រួសារវៀតណាម; ខិតខំឲ្យបាន ១០០% នៃស្ថាប័នរដ្ឋបាលថ្នាក់ខេត្តមានអង្គការវប្បធម៌ទាំង ៣ ប្រភេទ; បញ្ចប់ការជួសជុលកេរ្តិ៍ដំណែលជាតិពិសេស ៩៥% (ប្រហែល ១២០ កេរ្តិ៍ដំណែល) និងកេរ្តិ៍ដំណែលជាតិ ៧០% (ប្រហែល ២,៥០០ កេរ្តិ៍ដំណែល); ឧស្សាហកម្មវប្បធម៌រួមចំណែក ៧% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស; អង្គការវប្បធម៌ និងសិល្បៈ ១០០% ត្រូវបានធ្វើបរិវត្តកម្មឌីជីថល; សិស្សានុសិស្ស ១០០% នៅក្នុងប្រព័ន្ធអប់រំជាតិត្រូវបានចូលរួមក្នុងសកម្មភាពអប់រំសិល្បៈ និងបេតិកភណ្ឌវប្បធម៌; សិល្បករដែលមានទេពកោសល្យ និយោជិក និងបុគ្គលិក ៩០% ក្នុងវិស័យវប្បធម៌ និងសិល្បៈ ត្រូវបានបណ្តុះបណ្តាលដើម្បីលើកកម្ពស់ជំនាញ; គាំទ្រ និងផ្សព្វផ្សាយស្នាដៃអក្សរសាស្ត្រ និងសិល្បៈ។ ទន្ទឹមនឹងនោះ ជារៀងរាល់ឆ្នាំ បញ្ជូនបុគ្គល និងក្រុមទៅចូលរួមក្នុងព្រឹត្តិការណ៍វប្បធម៌ និងសិល្បៈធំៗយ៉ាងតិច ៥ នៅបរទេស៕
បកប្រែដោយ Thuy Anh
Type the code from the image