ពិធីប្រគល់ពានរង្វាន់ The World Expolympics រៀបចំដោយអង្គការរចនាពិសោធន៍ (The Experiential Design Authority) បានផ្តល់កិត្តិយសដល់កន្លែងតាំងពិព័រណ៍ឆ្នើម និងច្នៃប្រឌិតបំផុតនៅឯពិព័រណ៍ពិភពលោក EXPO 2025 Osaka ទីក្រុង Kansai ប្រទេសជប៉ុន។

leftcenterrightdel
ក្រុមរៀបចំនៃកន្លែងតាំងពិព័រណ៍វៀតណាមបានអនុវត្តកម្មវិធីជាច្រើនដែលទាក់ទាញទស្សនិកជនអន្តរជាតិយ៉ាងច្រើន

ក្នុងរយៈពេលត្រឹមតែ ៥ ខែដាក់ឲ្យប្រតិបត្តិការ រោងតាំងពិព័រណ៍វៀតណាមបានទទួលអ្នកមកទស្សនាជិត ១.៥ លាននាក់ ដែលក្នុងនោះអ្នកទស្សនារាប់លាននាក់ទៅកាន់ព្រឹត្តិការណ៍ក្រៅផ្ទះ និងការចូលទៅកាន់វេទិកាអនឡាញ។

ក្រោមប្រធានបទ “សង្គមទូលំទូលាយដែលផ្តោតលើមនុស្ស” កន្លែងតាំងពិព័រណ៍វៀតណាមមិនត្រឹមតែជាកន្លែងតាំងបង្ហាញប៉ុណ្ណោះទេ ថែមទាំងជាដំណើរនៃការស្វែងយល់ ដែលតម្លៃមនុស្សត្រូវបានលើកតម្កើង។ វត្ថុតាងនីមួយៗ និងសកម្មភាពអន្តរកម្មនីមួយៗត្រូវបានរចនាឡើងដើម្បីបញ្ជាក់ពីតួនាទីរបស់មនុស្ស។ ចំណុចលេចធ្លោដែលធ្វើឱ្យកន្លែងតាំងពិព័រណ៍វៀតណាមមានភាពខុសប្លែកគ្នាគឺចំណុចប្រសព្វរវាងបច្ចេកវិទ្យាទំនើប និងតម្លៃវប្បធម៌ប្រពៃណី។ នៅទីនេះ រឿងរ៉ាវប្រវត្តិសាស្ត្រត្រូវបានប្រាប់តាមរយៈបច្ចេកវិទ្យា រូបភាព និងសូរសំឡេង បេតិកភណ្ឌត្រូវបានបង្កើតឡើងវិញតាមរយៈបច្ចេកវិទ្យាការពិតនិម្មិត រួមផ្សំជាមួយនឹងសារនៃការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ នេះបានប្រែកន្លែងតាំងពិព័រណ៍ក្លាយទៅជាកន្លែងរស់រវើក ដែលទស្សនិកជនមិនត្រឹមតែជាអ្នកទស្សនាប៉ុណ្ណោះទេ ថែមទាំងជាអ្នកចូលរួម ធ្វើអន្តរកម្ម និងបង្កើតការតភ្ជាប់ការរំជួលចិត្តដ៏ស៊ីជម្រៅជាមួយគ្នាទៀតផង៕

បកប្រែដោយ Huyen Trang