យោងតាមក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដើម្បីកសាងព្រឹត្តិការណ៍ការទូតវប្បធម៌ប្រចាំឆ្នាំ មានឋានៈអន្តរជាតិ ដោយយក "វប្បធម៌ជាមូលដ្ឋានគ្រឹះ-សិល្បៈជាមធ្យោបាយ" ដើម្បីតភ្ជាប់ប្រទេសនានា; អាស្រ័យហេតុនេះ ជំរុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន; ពង្រឹងការយោគយល់គ្នា និងការជឿទុកចិត្តគ្នារវាងវៀតណាមនិងសហគមន៍អន្តរជាតិ។ ទន្ទឹមនឹងនោះ លើកកំពស់ជីវភាពខាងស្មារតីនិងវប្បធម៌ កម្រិតសោភ័ណភាពនិងការយល់ដឹងអំពីវប្បធម៌សកលសម្រាប់ប្រជាជនទីក្រុងហាណូយនិយាយដោយឡែក និងទូទាំងប្រទេសនិយាយរួម។

leftcenterrightdel
រូបថតឧទាហរណ៍ (nhandan.vn)

“ទិវាវប្បធម៌និងសិល្បៈអន្តរជាតិនៅទីក្រុងហាណូយ” នឹងរួមចំណែកកសាងប្រព័ន្ធវប្បធម៌និងកម្សាន្តទំនើប ជួយវៀតណាមតាមទាន់និន្នាការសេដ្ឋកិច្ចច្នៃប្រឌិតសកល ជំរុញយ៉ាងខ្លាំងដល់ឧស្សាហកម្មវប្បធម៌ និងទេសចរណ៍ បង្កើតការងារ និងជំរុញការប្រើប្រាស់ក្នុងស្រុក។

បណ្ដាសកម្មភាព ពិព័រណ៍ សិក្ខាសាលា វប្បធម៌-ទេសចរណ៍-បច្ចេកវិទ្យា នឹងត្រូវបានរួមបញ្ចូល និងណែនាំយ៉ាងរស់រវើកនិងច្នៃប្រឌិត ដោយហេតុនេះមិនត្រឹមតែឧទ្ទេសនាមអំពីទឹកដី និងប្រជាជនហាណូយជាមួយនឹងអរិយធម៌មួយពាន់ឆ្នាំ; ឧទ្ទេសនាមអំពីរូបភាពនៃប្រទេសវៀតណាមមួយនៃការបើក ចំហ មិត្តភាព វប្បធម៌ចម្រុះ និងគោរពភាពខុសគ្នាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឧទ្ទេសនាមអំពីវប្បធម៌ពិសេសរបស់ប្រទេសជុំវិញពិភពលោកដល់ប្រជាជននៃរដ្ឋធានីនិយាយដោយឡែក និងប្រទេសទាំងមូលនិយាយរួម។

ជារៀងរាល់ឆ្នាំ គណៈកម្មាធិការរៀបចំនឹងអញ្ជើញប្រទេសចំនួន ១ ជាភ្ញៀវកិត្តិយស ឬប្រទេសជា Country in Focus មកចូលរួមក្នុងព្រឹត្តិការណ៍នេះផងដែរ៕

តាម vovworld.vn