leftcenterrightdel
ភាពយន្ត "ក្មេងស្រីហាណូយ​"

ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ បានចាត់ឱ្យវិទ្យាស្ថានភាពយន្តវៀតណាមសម្របសម្រួលជាមួយនាយកដ្ឋានភាពយន្ត ដើម្បីរៀបចំការបញ្ចាំងភាពយន្តវៀតណាមមិនរកប្រាក់ចំណេញចំនួន ១០ ភាពយន្ត នៅរោងកុន Metrograph (ញូវយ៉ក សហរដ្ឋអាមេរិក) ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៥។

ភាពយន្តដែលបានចាក់បញ្ចាំង​មាន​ប្រភេទភាពយន្តឯកសារ ភាពយន្តគំនូរជីវចល រួមចំណែកផ្សព្វផ្សាយវប្បធម៌ និងប្រជាជនវៀតណាមតាមសម័យកាលនីមួយៗ ជួយទស្សនិកជនអន្តរជាតិយល់កាន់តែច្បាស់អំពីវប្បធម៌ជាតិវៀតណាម។ នេះគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពដើម្បីអបអរសាទរខួបលើកទី ៣០ នៃការធ្វើឱ្យមានប្រក្រតីភាពនៃទំនាក់ទំនងការទូតរវាងវៀតណាម និងសហរដ្ឋអាមេរិក៕

បកប្រែដោយ Duy Hoan