សកម្មភាពនេះស្ថិតក្នុងក្របខ័ណ្ឌនៃមហោស្រពថតរូបអន្តរជាតិវៀតណាមលើកទី៣ - Hue ឆ្នាំ២០២៥ ដើម្បីជ្រោមជ្រៀងឆ្នាំទេសចរណ៍ជាតិ។

leftcenterrightdel
បើកការតាំងពិព័រណ៍រូបថតវៀតណាមតាមកែវភ្នែកអ្នកថតរូបអន្តរជាតិ

គណៈកម្មការរៀបចំទទួលបានស្នាដៃចំនួន ៦,០៧៦ ពីអ្នកថតរូបចំនួន ៤១៥ នាក់មកពីប្រទេសចំនួន ១៦ ដែលត្រូវបានបញ្ជូនទៅចូលរួមក្នុងការតាំងពិព័រណ៍នេះ។ ក្រុមប្រឹក្សាសិល្បៈដែលបង្កើតឡើងដោយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានជ្រើសរើសស្នាដៃរូបថតចំនួន ២០០ ពីអ្នកថតរូបក្នុងស្រុក និងបរទេសចំនួន ១៣៣ នាក់ ដើម្បីដាក់តាំងនៅក្នុងពិព័រណ៍នេះ។

ទាំងនេះគឺជារូបថតដ៏ស្រស់ស្អាតអំពីទឹកដី និងមនុស្សវៀតណាម នាំមកនូវអារម្មណ៍ជ្រាលជ្រៅអំពីជីវភាពរស់នៅ វប្បធម៌ ធម្មជាតិ មនុស្ស និងទឹកដីវៀតណាម។ អាស្រ័យហេតុនេះ រួមចំណែកផ្សព្វផ្សាយ ណែនាំ និងអភិវឌ្ឍទេសចរណ៍វៀតណាម និងទីក្រុង Hue ដែលជាម្ចាស់ផ្ទះនៃឆ្នាំទេសចរណ៍ជាតិទៅកាន់ប្រជាជនក្នុងស្រុក និងមិត្តភក្តិអន្តរជាតិ៕

បកប្រែដោយ Huyen Trang