ការតាំងពិព័រណ៍ស្តីពីសមិទ្ធិផលជាតិដែលកំពុងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលពិព័រណ៍ជាតិ (ឃុំ Dong Anh ទីក្រុងហាណូយ) មិនត្រឹមតែជាព្រឹត្តិការណ៍នយោបាយ និងវប្បធម៌ដ៏សំខាន់ប៉ុណ្ណោះទេ ថែមទាំងនាំមកជូនភ្ញៀវនូវបទពិសោធន៍នៃ “ដំណើរទេសចរណ៍ខ្នាតតូច” តាមរយៈខេត្តក្រុងចំនួន ៣៤ បន្ទាប់ពីការរួមបញ្ចូលគ្នាខេត្ដក្រុង។ អ្នកទស្សនាអាច "ប៉ះ និងមានអារម្មណ៍" អំពីមូលដ្ឋាននីមួយៗតាមរយៈវត្ថុតាង  និងជំនួយពីបច្ចេកវិទ្យា ដើម្បីយល់កាន់តែច្បាស់ ស្រឡាញ់សម្រាប់ដំណើរការស្វែងយល់ថ្មី។

leftcenterrightdel
គំរូដ៏ពិសេសរបស់កេរ្ដិ៍ដំណែលដ៏ល្បីល្បាញនៅខេត្ដ Ninh Binh បានទាក់ទាញអ្នកទស្សនាជាច្រើន  (រូបថត៖ vnanet.vn)

អញ្ជើញមកទស្សនាស្តង់តាំងពិព័រណ៌មិនត្រឹមតែជាឱកាសសម្រាប់រំលឹកឡើងវិញនូវសមិទ្ធិផលលេចធ្លោរបស់មូលដ្ឋាននីមួយៗក្នុងដំណើរការកសាង និងអភិវឌ្ឍន៍ប៉ុណ្ណោះទេ ថែមទាំងភ្ញៀវម្នាក់ៗក៏នឹងបានឃើញផ្ទាល់ភ្នែកនូវរូបភាព វត្ថុតាង គំរូ ឬ ទស្សនាអត្តសញ្ញាណវប្បធម៌ជនជាតិនៃតំបន់នីមួយៗ។

ពីបរិយាកាសវប្បធម៌ដែលពោរពេញទៅដោយអត្ដសញ្ញាននៃតំបន់ភាគខាងជើង បេតិកភណ្ឌដ៏ល្បីល្បាញនៃអតីតរាជធានី  Ninh Binh និងតំបន់ភាគកណ្តាលដែលពោរពេញទៅដោយពន្លឺថ្ងៃ និងខ្យល់បក់រហូតដល់តំបន់ដីសណ្ដទន្លេ Cuu Long ការតាំងពិព័រណ៍ស្តីពីសមិទ្ធិផលជាតិពិតជានាំមកនូវ "ដំណើរការទេសចរណ៍ខ្នាតតូច" តាមរយៈនោះ ទស្សនិកជនមិនត្រឹមតែយល់កាន់តែច្បាស់អំពីមូលដ្ឋាននិមួយៗប៉ុណ្ណោះទេ ថែមទាំងមានការបំផុសគំនិតក្នុងការស្វែងយល់  បន្ដដំណើរកម្សាន្តលើទឹកដីរាងអក្សរ S ជាទីស្រឡាញ់៕

បកប្រែដោយ Pham Diep