ព្រឹត្តិការណ៍នេះត្រូវបានរៀបចំដោយសាលាក្រុង Kuala Lumpur និងសមាគមមិត្តភាពម៉ាឡេស៊ី-វៀតណាម (MVFA) ដោយទាក់ទាញការចូលរួមរបស់ប្រជាពលរដ្ឋរាប់ពាន់នាក់នៅក្នុងរដ្ឋធានីនៃប្រទេសម៉ាឡេស៊ី ក៏ដូចជាសហគមន៍ជនវៀតណាមដែលកំពុងរស់នៅ និងធ្វើការក្នុងបណ្ដារដ្ឋនៃប្រទេសម៉ាឡេស៊ី ដូចជា រដ្ឋ Kuala Lumpur រដ្ឋ Klang រដ្ឋ Penang និងរដ្ឋ Johor។

ចំណុចលេចធ្លោនៃព្រឹត្តិការណ៍នេះគឺការបង្ហាញម៉ូដអាវផាយប្រពៃណី។ ការរចនាដែលមានឈ្មោះ "អាវផាយមិត្តភាពម៉ាឡេស៊ី-វៀតណាម” របស់ក្លឹបបេតិកភណ្ឌអាវផាយវៀតណាមនៅប្រទេសម៉ាឡេស៊ីបានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងដល់ទស្សនិកជន។

leftcenterrightdel
ប្រជាជនវៀតណាមជាច្រើននៅបណ្ដារដ្ឋនៃម៉ាឡេស៊ី ចូលរួមក្នុងព្រឹត្តិការណ៍នៅទីក្រុង Kuala Lumpur (រូបថត៖ vnanet.vn)

ទន្ទឹមនឹងនោះ ប្រជាជនម៉ាឡេស៊ី និងមិត្តភ័ក្តិអន្តរជាតិដែលចូលរួមក្នុងព្រឹត្តិការណ៍នេះ ក៏មានឱកាសទទួលទានកាហ្វេវៀតណាមនៅស្តង់វប្បធម៌ រួមចំណែកលើកកម្ពស់ចំណេះដឹងអំពីទឹកដីនិងមនុស្សវៀតណាម។

លោកស្រី Maimunah Mohd Sharif អភិបាលក្រុង Kuala Lumpur បានសម្តែងនូវចំណាប់អារម្មណ៍ពិសេសចំពោះ “អាវផាយមិត្តភាព” ហើយចាត់ទុកថា ការរចនាប្រកបដោយភាពសុខដុមរមនានៃរូបភាពជានិមិត្តរូបនៃប្រទេសទាំងពីរគឺបង្ហាញពីទំនាក់ទំនងដ៏រឹងមាំរវាងម៉ាឡេស៊ី និងវៀតណាម។ លោកស្រី Maimunah Mohd Sharif ជឿជាក់ថា ទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ ក៏ដូចជារវាងបណ្ដាទីក្រុងរបស់វៀតណាម និងទីក្រុង Kuala Lumpur នឹងបន្តអភិវឌ្ឍកាន់តែរឹងមាំថែមទៀត។

ព្រឹត្តិការណ៍ “Vietnam Art Parade” នៅទីក្រុង Kuala Lumpur បង្ហាញយ៉ាងច្បាស់នូវចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ។ តាមរយៈសកម្មភាពផ្លាស់ប្តូរវប្បធម៌ និងវត្តមានរបស់មិត្តភក្តិវៀតណាមក្នុងសំលៀកបំពាក់ប្រពៃណី កម្មវិធីនេះបានផ្សព្វផ្សាយសារដ៏រឹងមាំនៃកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាព។ ព្រឹត្តិការណ៍នេះ មិនត្រឹមតែជាព្រឹត្តិការណ៍វប្បធម៌ប៉ុណ្ណោះទេ ថែមទាំងបញ្ជាក់ពីទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ និងចំណងមិត្តភាពរវាងវៀតណាមនិងម៉ាឡេស៊ី ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ទៀតផង៕

បកប្រែដោយ Thanh Cong