ថ្លែងនៅពិធី  លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស បានអះអាងថា ពិធីរំលឹកខួបលើកទី ៨០ នៃទិវាបង្កើតផ្នែកការទូតវៀតណាម មិនត្រឹមតែជាឱកាសដើម្បីរំលឹកឡើងវិញនូវដំណើរការកន្លងមកប៉ុណ្ណោះទេ ថែមទាំងបង្ហាញការដឹងគុណចំពោះជំនាន់មុនៗ ព្រម​ទាំងផ្ដល់ទំនុកចិត្ត សេចក្តីប្រាថ្នា និងការទទួលខុសត្រូវសម្រាប់ដំណើរការខាងមុខ។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស និងប្រតិភូ 

ឈានចូលដល់ដំណាក់កាលផ្លាស់ថ្មី ផ្នែកការទូតបន្តត្រួសត្រាយផ្លូវ   រួមចំណែកនាំប្រទេសរួចផុតពីការឡោមព័ទ្ធ មានប្រក្រតីភាពឡើងវិញទំនាក់ទំនងជាមួយប្រទេសផ្សេងៗ ពង្រីកកិច្ចការបរទេសដោយឯករាជ្យ ស្វ័យភាព ពហុភាគីនីយកម្ម និងពិធីធកម្ម និងបញ្ជាក់ពីកិត្យានុភាពរបស់វៀតណាមលើឆាកអន្តរជាតិ ក្លាយជាដៃគូដែលគួរឲ្យទុកចិត្ត  ជាសមាជិកសកម្ម និងមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ។

លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី បានអះអាងថា ផ្នែកការទូតសម្រេចបានសមិទ្ធិផលជាច្រើនដែលមានអត្ថន័យជាប្រវត្តិសាស្ត្រ រួមចំណែកក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ។

តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ ប្រគល់គ្រឿងឥស្សរិយយសការងារថ្នាក់ទី១ជូនក្រសួងការបរទេស លោក To Lam អគ្គលេខាបក្ស បានអបអរសាទរចំពោះសមិទ្ធិផល និងការរួមចំណែកយ៉ាងធំធេងរបស់ផ្នែកការទូត  ហើយគូសបញ្ជាក់ថា ទន្ទឹមនឹងវិស័យការពារជាតិ និងសន្តិសុខ បក្ស និងលោកអ៊ំ ហូ បានវាយតំលៃខ្ពស់ចំពោះតួនាទីសំខាន់នៃផ្នែកការទូត។

leftcenterrightdel
 
leftcenterrightdel
តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ​ លោក To Lam អគ្គលេខាបក្ស​ ប្រគល់គ្រឿងឥស្សរិយយសការងារថ្នាក់ទី ១​ ជូនក្រសួងការបរទេស

លោក To Lam អគ្គលេខាបក្ស បានសង្កត់ធ្ងន់ថា ពិភពលោកកំពុងឆ្លងកាត់ការផ្លាស់ប្តូរដែលមានលក្ខណៈសម័យកាល ដូច្នេះការទូតវៀតណាមត្រូវតែលើកកម្ពស់សមត្ថភាពឥតឈប់ឈរ  និងមានចក្ខុវិស័យយុទ្ធសាស្ត្រ គោលនយោបាយសមស្រប ការព្យាករណ៍បានត្រឹមត្រូវ ដោះស្រាយទំនាក់ទំនងយ៉ាងត្រឹមត្រូវជាមួយដៃគូ ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងការ "តភ្ជាប់-សំរបសំរួល-ដឹកនាំ" ក្នុងបញ្ហាតំបន់ និងសកល ។ ជាពិសេស ផ្នែកការទូតវៀតណាមកំពុងប្រឈមមុខនឹងបេសកកម្មជាប្រវត្តិសាស្ត្រ នោះគឺការរក្សាបរិយាកាសសន្តិភាព និងស្ថិរភាព បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការអនុវត្តរបកគំហើញសំខាន់ៗរបស់ប្រទេស រួមចំណែកនាំប្រទេសឆ្ពោះទៅកាន់យុគសម័យនៃការរីកចម្រើន។

ក្នុងស្មារតីនេះ លោក To Lam អគ្គលេខាបក្ស បានស្នើថា នាពេលខាងមុខ ផ្នែកការទូតគួរតែកសាងខឿនការទូតគ្រប់ជ្រុងជ្រោយ   ទំនើប និងមានលក្ខណៈអត្តសញ្ញាណវៀតណាមលើសសរស្តម្ភទាំងបី៖ កិច្ចការបរទេសបក្ស ការទូតរដ្ឋ និងការទូតប្រជាជន។ ផ្សាភ្ជាប់យ៉ាងជិតស្និទ្ធជាមួយការការពារជាតិ សន្តិសុខ សេដ្ឋកិច្ច វិទ្យាសាស្ត្រ-បច្ចេកវិទ្យា វប្បធម៌ និងព័ត៌មានបរទេស។

leftcenterrightdel
លោកស្រី Nguyen Thi Binh អតីតអនុប្រធានរដ្ឋ និងជាអតីតរដ្ឋមន្ដ្រីក្រសួងការបរទេសអញ្ជើញចូលរួមពិធី

* ក្នុងឱកាសនេះ លោក To Lam អគ្គលេខាបក្ស ក៏បានប្រគល់កិត្ដិនាមវីរជនពលកម្មជូនលោកស្រី Nguyen Thi Binh អតីតអនុប្រធានរដ្ឋ និងជាអតីតរដ្ឋមន្ដ្រីក្រសួងការបរទេសផងដែរ៕

បកប្រែដោយ Pham Diep