ថ្លែងក្នុងកិច្ចប្រជុំ លោកឧត្តមសេនីយ៍ឯក Nguyen Van Nghia បានកោតសរសើរចំពោះស្មារតីទទួលខុសត្រូវ ការខិតខំប្រឹងប្រែង និងជំនះពុះពារការលំបាករបស់កងកម្លាំងនាពេលកន្លងមក ជាពិសេសក្នុងការហាត់សមរួមគ្នាទាំងពីរលើកនៅទីលាន Ba Dinh ព្រមទាំងបានបញ្ជាក់ថា លទ្ធផលដែលសម្រេចបាននេះ បានបង្ហាញយ៉ាងច្បាស់នូវស្មារតីក្លាហាន គោរពវិន័យ របៀបរៀបរយរបស់កងទ័ព ដោយហេតុនេះ បង្ហាញពីការត្រៀមរៀបចំយ៉ាងហ្មត់ចត់ ត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ដ៏មានអត្ថន័យនយោបាយ និងប្រវត្តិសាស្ត្រដ៏សំខាន់របស់ប្រទេសជាតិ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Van Nghia ថ្លែងក្នុងកិច្ចប្រជុំ

ដើម្បីត្រៀមរៀបចំបានល្អសម្រាប់កម្មវិធីហាត់សមរួមគ្នាបឋម និងការហាត់សមរួមគ្នាលើកចុងក្រោយ និងពិធីផ្លូវការនាពេលខាងមុខ លោកឧត្តមសេនីយ៍ឯក Nguyen Van Nghia បានស្នើឱ្យស្ថាប័ន និងអង្គភាពបន្តយកចិត្តទុកដាក់លើកការពិនិត្យ និងត្រៀមរៀបចំឱ្យបានហ្មត់ចត់  ជាពិសេស ធ្វើឲ្យជ្រួតជ្រាបដល់កម្មាភិបាលនិងយុទ្ធជនឲ្យលើកកម្ពស់ស្មារតីទទួលខុសត្រូវ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្តភារកិច្ច។ ធានាឲ្យបាននូវភស្តុភារ និងបច្ចេកទេស; រក្សាសុវត្ថិភាពទាំងមនុស្ស និងមធ្យោបាយ និងអាវុធ   ជាពិសេសនៅក្នុងលក្ខខណ្ឌអាកាសធាតុដ៏ស្មុគស្មាញ។

ទន្ទឹមនឹងនោះ យកចិត្តទុកដាក់ដល់កម្មាភិបាល និងយុទ្ធជនទាំងស្មារតី និងសម្ភារៈ ដកបទពិសោធន៍ ជម្នះដែនកំណត់ រក្សាការហ្វឹកហាត់ប្រកបដោយប្រសិទ្ធភាព និងតាមផែនការ។ បន្តធានាបានល្អនូវគ្រប់ទិដ្ឋភាពសម្រាប់គណៈប្រតិភូយោធាបរទេសដែលមកចូលរួមបេសកកម្ម A80 រួមចំណែកដល់ភាពជោគជ័យនៃពិធី៕

បកប្រែដោយ Pham Diep